ព័ត៌មានជាតិ
ការជួសជុលអ៊ុតកៅស៊ូកំណាត់ផ្លូវជាតិលេខ២ ប្រវែងជិត៥គីឡូម៉ែត្រគ្រោងបញ្ចប់ដំណាច់ខែនេះ
ក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកំពុងជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ (AC) កំណាត់ផ្លូវជាតិលេខ២ ប្រវែងជិត៥គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ខណៈកំណាត់ផ្លូវនេះមានការខូចខាតពិបាកក្នុងការធ្វើដំណើរហើយក៏ដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញផងដែរ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃ ១៦ កញ្ញានេះថា៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងបើកការរដ្ឋានជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូ (AC) កំណាត់ផ្លូវជាតិលេខ២ ដែលមានប្រវែង៤គីឡូម៉ែត្រកន្លះ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញនឹងខេត្តកណ្ដាល)។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដ្ឋាននេះបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២២ ហើយគ្រោងនិងបញ្ចប់នៅថ្ងៃទី៣០ កញ្ញាឆ្នាំ២០២២ ពោលគឺប្រើប្រាស់ពេលវេលា១ខែគត់ ដើម្បីធ្វើអោយកំណាត់ផ្លូវនេះ មានសោភណ្ឌភាពនិងធ្វើអោយប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួល។

គួររំលឹកផងដែរថា៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី ២៩ សីហា ២០២២ កន្លងមកនេះ លោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែលដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើនិងអង្រែក្រោមខណ្ឌមានន័យ ហើយការណោះ លោកអភិបាលរាជធានីបានធ្វើការណែនាំអោយមន្ត្រីជំនាញនិងអាជ្ញាធរដែលដីរៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូជាតិលេខ២នេះអោយបានល្អ ដោយមិនអោយមានការលក់ដូររំលោភយកចិញ្ចើមផ្លូវសាធារណៈ និងជួសជុលមើលថែផ្លូវ ក្រលុកសំបុកមាន់ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួល៕


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ