ព័ត៌មានជាតិ
ស្រ្តី ៣ នាក់ បង្ហើបចំណូលពីរបរលក់តាមផ្លូវ
មិនថាជាអ្នកលក់ផ្លែឈើ ប្រហិត បុកល្ហុង ភេសជ្ជៈ ម្ជូរ ឬអ្វីផ្សេង អ្នកដំណើរនឹងប្រទះឃើញជាញឹកញាប់នៅតាមដងផ្លូវ។ មុខរបរក្រោមកម្តៅថ្ងៃនេះ បានជួយដោះស្រាយជីវភាពស្រ្តី ៣ នាក់ ដែលប្រកបរប្រើកម្លាំងប្តូរចំណូលផ្គត់ផ្គង់គ្រួសារ។
អ្នកស្រី ចន្ទី ដែលបានដាក់តូបលក់ប្រហិតក៏ដូចជាភេសជ្ជៈគ្រប់មុខនៅមុខសាលាបឋមសិក្សាស្ទឹងមានជ័យបានឲ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីអាចរកបានចំណូលបានប្រមាណជិត ២០ម៉ឺនរៀល និងថ្ងៃខ្លះអាចបានលើសនេះ។
អ្នកស្រីអះអាងថា មុខរបរលក់តិចតួចតាមផ្លូវនេះ អាចជួយផ្គត់ផ្គង់សេដ្ឋកិច្ចនៅក្នុងគ្រួសារបានមួយផ្នែក ព្រោះលុយដែលលក់បានអាចផ្តល់ទៅដល់សិក្សាកូនរៀនសូត្រ។
ស្រ្តីដែលមានកូនច្រើននាក់ក្នុងបន្ទុករូបនេះបន្តថា« ទោះខ្ញុំលក់បែបនេះវាទទួលបានចំណូលមិនសូវច្រើនដូចគេ តែវាជាការងារសុច្ចរិត មិនបានទៅលួចប្លន់អ្នកណា ហើយចំណូលនោះក៏សមស្របក្នុងមួយថ្ងៃៗ»។

ស្រ្តីមួយរូបទៀតដែលជាអ្នកលក់ផ្លែឈើនៅតាមដងផ្លូវបានឲ្យដឹងថា អ្នកស្រីលក់ផ្លែឈើមួយថ្ងៃចំណាយដើមទុនពី ៦០ ទៅ ៧០ម៉ឺន និងបានចំណូលមកវិញពី ៨០ ទៅ ៩០ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ្នកស្រី នុន ដែលទើបតែចាប់ផ្តើមលក់បានប្រហែល ៥ ទៅ ៦ខែដែលមានលក់ផ្លែឈើជាច្រើនមុខបញ្ជាក់ថា «ថ្ងៃធម្មតាអាចលក់បានត្រឹម ៨០ ម៉ឺនរៀល ប៉ុន្តែប្រសិនជាថ្ងៃសីល អាចលក់បានក្នុងមួយថ្ងៃពី ១ លានរៀន ឬលើសនេះ»។
អ្នកលក់ផ្លែឈើរូបនេះបានប្រាប់ថា ចំណូលពីការលក់ដូរប្រចាំថ្ងៃ អាចជួយសម្រួលដល់សេដ្ឋកិច្ចអ្នកស្រីបានល្អប្រសើរមួយកម្រិតទៀត។

ចំណែកស្រ្តីម្នាក់ទៀតឈ្មោះ មុំ ដែលរុញរទេះលក់ម្ជូរនៅតាមផ្លូវតាំងពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៧យប់ឲ្យដឹងថា របររាល់ថ្ងៃនេះលំបាកខ្លាំង ទាំងក្តៅទាំងហត់ តែក៏ត្រូវធ្វើប្រចាំថ្ងៃ ដើម្បីទទួលបានចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ។
បើតាមស្រ្តីរូបនេះបានលើកពីចំណូលប្រចាំថ្ងៃថា «វាទទួលបានទៅតាមថ្ងៃ ព្រោះត្រូវរុញដើរលក់ ថ្ងៃខ្លះក៏លក់អស់ ថ្ងៃខ្លះក៏លកមិនអស់ ហើយចំណូលបានត្រឹមមួយថ្ងៃពី ១០ ម៉ឺន ទៅ ១៥ ម៉ឺនប៉ុណ្ណោះ»៕

ដោយ៖ ឌឿនចាន់ ថារី

-
សន្តិសុខសង្គម៥៤ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់