ព័ត៌មានជាតិ
រថយន្តបុកគ្នានៅលើផ្លូវហាយវេ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅស្រុកជីក្រែង
លោកអធិការស្រុកបន្ទាយស្រី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២០:៣០នាទី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ រវាងរថយន្តដឹកទំនិញនឹងរថយន្តតូចបើកឆ្លងផ្លូវ នៅចំណុចផ្លូវហាយវ៉េច ន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ផ្លូវបំបែកជាបួន ស្ថិតនៅភូមិតានី ឃុំរុនតាឯកក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប។


លោកអធិការស្រុកបានបញ្ជាក់ថា ទី១. រថយន្តម៉ាក Hyundai ពណ៌ស-ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-7993 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-0689 បើកបរដោយឈ្មោះ អ៊ុច សុភិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឬស្សីវាល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរមានទិសដៅ ពីជើងទៅត្បូងទៅបុកនឹងរថយន្ត ០១គ្រឿង ម៉ាក Kai Morning ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-2189បើកបរដោយឈ្មោះ អាំង ស៊ីផេង ភេទប្រុស អាយុ៣២ឆ្នាំរស់ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យ រងរបួសមនុស្ស ០១នាក់ ធ្ងន់មានឈ្មោះ អាំង ស៊ីផេង ភេទប្រុស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។ មូលហេតុរថយន្ត ពាក់ស្លាកលេខ កំពង់ចាម 3A-7993 បើកបរក្នុងល្បឿនលឿនចំណុចផ្លូវប្រសព្វបំបែកជាបួន ខ្វះការប្រុងប្រយ័ត្ន នឹងរថយន្ត១គ្រឿងទៀតឆ្លងផ្លូវបំបែកជាបួនដោយខ្វះការប្រុងប្រយ័ត្ន៕



អត្ថបទ៖ គឿនវេត
សូមចុចអាន៖ បង្ក្រាបជនសង្ស័យ៣នាក់ រួមជាថ្នាំ គ្រឿងញៀន ៥គីឡូក្រាម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត