Connect with us

ព័ត៌មានជាតិ

អតីតប្រធាន JICA ៖ កម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ហើយមានកិច្ចសហប្រតិបត្តិការយ៉ាងច្រើន

បានផុស

នៅ

អតីតប្រធាន JICA បានលើកឡើងថា ប្រទេសកម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ប្រទេសជប៉ុន ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងច្រើន ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត គីតាអូកា ហ្សីនអ៊ីឈី អតីតប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ប្រទេស​ជប៉ុន​ (JICA) និងបច្ចុប្បន្នជាទីប្រឹក្សាពិសេ​សប្រធាន JICA ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត គីតាអូកា ហ្សីនអ៊ីឈី បានគោរពសម្ដែងការដឹង និងថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារថ្លែងមរណៈទុក្ខដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ។ លោកថា កម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងច្រើន ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក មិត្តភាពល្អ និងជាប្រសិទ្ធភាពនៃរដ្ឋាភិបាលទាំងពីរ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានជោគជ័យ។

ជាមួយគ្នានេះអតីតប្រធាន JICA បានគោរព និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំជាប្រធានអាស៊ាន របស់សម្ដេចតេជោ ជាពិសេសទៅលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបលោកបណ្ឌិត គីតាអូកា ហ្សីនអ៊ីឈី ថា លោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ជាអ្នកមានគុណរបស់កម្ពុជា និងប្រទេសទាំងពីរ ដោយបានបន្សល់ទុកនូវសមិទ្ធិផលជាច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ៥ជាដើម។

លើសពីនេះទៀត ក្រៅពីជួយកម្ពុជាលើការផ្ដល់ជំនួយ តាមរយៈរដ្ឋាភិបាលជប៉ុនហើយនោះ លោក អាបេ ក៏បានជួយកម្ពុជាកសាងសាលារៀន តាមរយៈសមាគមសភាជប៉ុន-កម្ពុជា ផងដែរ។ សម្ដេចតេជោ បានបន្ថែមថា លោក អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារតំបន់ និងការងារមនុស្សធម៌ ជាដើម។

លោក អាបេ តែងតែឆ្លៀតចូលរួមកិច្ចប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមារញឹកយ៉ាងណាក៏ដោយ ហើយរាល់ពេលក្នុងកិច្ចប្រជុំលោក តែងតែលើកឡើងនូវការស្នើសុំការគាំទ្រ លើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេស កូរ៉េខាងជើង។ សម្ដេចតេជោ បានបន្ថែមទៀតថា ការចាកចេញរបស់លោក ស៊ិនហ្សូ អាបេ គឺជាការបាត់បង់មិត្តភក្ដិម្នាក់ ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម