ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយចុះបញ្ជីដំណាំភូមិសាស្រ្ដរបស់កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយ ចុះបញ្ជីដំណាំភូមិសាស្រ្ដរបស់កម្ពុជា ខណៈអគ្គនាយកអង្គការមួយនេះកំពុងមានវត្តមាននៅកម្ពុជា។

ការស្នើនេះគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

លោក Daren Tang បានគោរពជូនសម្ដេចតេជោថា លោកបានមកកាន់ប្រទេសកម្ពុជា ជាច្រើនដងមកហើយ។ ក្នុងនោះ លោកមើលឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ហើយលោកក៏បានអបអរសាទរជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា ផងដែរ។

លោក Daren Tang ក៏បានជម្រាបជូនសម្ដេចតេជោថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស តែនាពេលនេះកំពុងប្រែក្លាយខ្លួនជាអង្គការអភិវឌ្ឍន៍ ដោយគាំទ្រការអភិវឌ្ឍរបស់ប្រទេស ដែលកំពុងអភិវឌ្ឍន៍។ ដំណើរទស្សនកិច្ច មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផង និងដើម្បីស្វែងយល់ ស្វែងរកវិធីជួយគាំទ្រដល់ប្រទេសកម្ពុជា ផង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជាក្នុងការចុះបញ្ជីដំណាំភូមិសាស្រ្ដរបស់កម្ពុជា ហើយក៏បានជម្រាបជូនលោក Daren Tang និងប្រតិភូអំពីការកត់សម្គាល់របស់សម្ដេច រួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់មានការកើនឡើង នៅអំឡុងពេលកូវីដ-១៩ នោះសរបញ្ជាក់ឲ្យឃើញថា អាប់ស្ដា គឺចាប់ផ្ដើមដំណើរការសកម្ម នៅពេលដែលមានជំងឺកូវីដ-១៩។
ជាឧទាហរណ៍ ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម, ពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ, និងពាណិជ្ជកម្មកម្ពុជា-ថៃ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ការកត់សម្គាល់មួយទៀត របស់សម្ដេចតេជោ គឺសង្រ្គាមនៅប្រទេសអ៊ុយក្រែនជារឿងមួយ តែការដាក់ទណ្ឌកម្មហួសហេតុពេកលើប្រទេសរុស្ស៊ី នាំទៅដល់វិបត្តិដែលមិនត្រឹមតែនៅតំបន់អឺរ៉ុបទេ តែវិបត្តិជាពិសេសវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅតំបន់អឺរ៉ុប ក្នុងនោះ ក៏មានកម្ពុជាផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត