ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ហាមឃាត់ ការចែកចាយ និងលក់ឱសថ ចំនួន ៨ មុខ គ្មានលេខបញ្ជិកា
ក្រសួងសុខាកបាល នៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះបន្តិច បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចកចាយ និងលក់ឱសថ ចំនួន ៨ មុខ គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថ ចំនួន ៨ មុខ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលដែលមានឈ្មោះ៖ ១. COVERSYL PLUS 5mg/1.25mg, ២. COVERSYL 10mg, ៣. COVERSYL 5mg. ៤. COVERAM 5mg/5mg, ៥ COVERAM 5mg/10mg, ៦. COVERAM 10mg/10mg, ៧. DIAMICRON MR 30mg, ៨. DIAMICRON MR 60mg ស្រដៀងនឹងឱសថពិត ដែលចែកចាយដោយក្រុមហ៊ុន Zuellig Pharma Ltd. ។

ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងឱសថ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រ បញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១. ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ឱសថ ២. ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានតំរូភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ ដែលគ្មានលេខបញ្ជីកាខាងលើ ជាបន្តទៀត ព្រោះឱសថទាំងនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងឱសថ ជាធរមាន។
ព័ត៌មានពិស្ដារ៖







-
KPT+១៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់