ព័ត៌មានជាតិ
អាកាសចរស៊ីវិល៖ ការហោះហើររវាងកម្ពុជា-ចិន កើនឡើងគុណនឹង៣
បច្ចុប្បន្នការហោះហើររវាងកម្ពុជា និងចិន មានកំណើនឡើងវិញ គុណនឹងបី បន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩ បានធូរស្បើយ។ នេះជាការលើកឡើងរបស់លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២។

លោក ស៊ិន ចាន់សិរីវត្ថា បានលើកឡើងថា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ការហោះហើរទៅមករវាងកម្ពុជាចិន មានតែ ៣ជើងប៉ុណ្ណោះ ខណៈបច្ចុប្បន្ន ការហោះហើរ មានភាពល្អប្រសើរ ដោយមានចំនួន ១៥ ជើងក្នុងមួយសប្តាហ៍។

ចំណែកការលក់សំបុត្រយន្តហោះទៅមកកម្ពុជា ចិន ក្នុងពេលមានភាពតានតឹងនៃកូវីដ-១៩ លោកបញ្ជាក់ថា មានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ ខណៈបច្ចុប្បន្ន សំបុត្រទៅមក តម្លៃជាង ១ពាន់ដុល្លារប៉ុណ្ណោះ។
ចិន គឺជាទីផ្សារដ៏ធំ ហើយសំខាន់របស់កម្ពុជា។ នៅក្នុងឆ្នាំ ២០១៩ ការហោះហើររបស់ចិន ចូកម្ពុជា មានទៅដល់ ៣៥ភាគរយ ពោលគឺមានចំនួនច្រើនជាងការហោះហើររបស់ប្រទេសផ្សេងៗទៀត៕
អត្ថបទ៖ នាង រតនៈ


-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?