Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Zillennium Group ចុះ MoU ជាមួយស្ថាប័នរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច នៅកម្ពុជា

បានផុស

នៅ

​ក្រុមហ៊ុន Zillennium Group ដែលជា​បណ្តុំ​ទីផ្សារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា រួមជាមួយ​ក្រុមហ៊ុន​ដែលជា​សមាជិក និង​សមាគម​ភ្នាក់ងារ​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាល​កិច្ច ដែលជា​វិស័យ​ដ៏​មាន​សក្តានុពល​ថ្មី​មួយ ក្នុង​ការជួយ​ទ្រទ្រង់​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​ ២០២២ នៅឯ​សណ្ឋាគារ Raffle Le Royal​ ដោយ​ចុះហត្ថលេខា​ដោយ​លោក ស៊ូ សុជាតិ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​, លោក សុខ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​ធន​បាល​កិច្ច​, លោក​ គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក​, លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​, លោក Gao Shan នាយក​ផ្នែក​ទំនាក់ទំនង​ធុរៈកិច្ច ក្រុ​ហ៊ុន ហ្សី​លាន ត្រាស់ ម​.​ក និង​លោក ឡែ​ម ចាន់​សំរេច នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ឃែ​ភី​ថ​ល ផាត​នើ​រ ម​.​ក​។

​គោលបំណង​សំខាន់​នៃ MoU នេះ គឺជា​ការរួម​កម្លាំង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាល តាមរយៈ​បង្កើន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន ជំរុញ​ការវិនិយោគ ក្នុង​គោលដៅ​រួមចំណែក​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា។ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លោក គុយ វ៉ាត ប្រធាន​ក្រុម​ប​ប្រឹក្សា​ភិ​បាល ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក បាន​មានប្រសាសន៍ ដោយ​ចាត់ទុក​កិច្ចសហការ​នៅថ្ងៃនេះ​គឺជា​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាល​កិច្ច​ទៅដល់​សាធារណជន ការកសាង​សមត្ថភាព ការចែករំលែក​ចំណេះដឹង​និង​ជំនាញ និង​ការទាក់ទាញ​ការចូលរួម​ឱ្យ​កាន់តែច្រើន និង​ការវិនិយោគ​នៅក្នុង​វិស័យ​ទាំងពីរ​នេះ​។

​លោក​ថ្លែងថា​៖ “​កិច្ចសហការ​នៅថ្ងៃនេះ​បានបង្ហាញ​ពី​ចំណង និង​ការ​រឹតបន្ដឹង​កិច្ចសហការ រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​បង្កើន​សមិទ្ធិផល​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​។​” លោក​បន្ថែមថា វិស័យ​អចលនទ្រព្យ​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយនឹង​ទីផ្សារ​ភាគហ៊ុន និងវិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាល​កិច្ច ហើយ​ការរីកលូតលាស់​នៃ​វិស័យ​ទាំងពីរ​នេះ នឹង​ជួយ​បំពេញ​ភាព​រីកចម្រើន​ដល់​គ្នា​ទៅវិញទៅមក សម្រាប់​វិស័យ​អចលនទ្រព្យ​។

​លោក សុខ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​ធន​បាល​កិច្ច បាន​មានប្រសាសន៍ថា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​នាពេលនេះ គឺជា​ការបើក​ទំព័រ​ថ្មី​មួយ​រវាង​វិស័យ​ឯកជន និង​ស្ថាប័ន​រដ្ឋាភិបាល ដែល​សម្រេចបាន​នូ​វ​កិច្ចសហការ​ដ៏​សំខាន់ និង​ជា​ស្មារតី​រួមមួយ​ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​មូល​ប​ត្រ និង​បរ​ធន​បាល​កិច្ច​ទៅដល់​សាធារណជន ជាពិសេស​ទៅដល់​សមាជិក​របស់ ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក ដែលជា​វិនិយោគិន និង​ធុរជន ក្នុងការ​ស្វែងយល់​ពី​ការអភិវឌ្ឍ​ថ្មីៗ និង​ដើម្បី​រៀបចំខ្លួន​ចូលរួម​វិនិយោគ​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​។

​លោក​ថ្លែងថា៖ “​ការអភិវឌ្ឍ​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា គឺជា​របត់​ថ្មី​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា និង​កំពុង​បោះជំហាន​ទៅមុខ​ជា​លំដាប់​ដែល​ធ្វើឱ្យ​សាធារណជន ជាពិសេស​វិស័យ​ឯកជន​មានការ​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ស្វែងយល់ ក៏ដូចជា​ចូលរួម​នៅក្នុង​វិស័យ​មួយ​នេះ​។​” និយ័ត​ករបរ​ធន​បាល​កិច្ច ជា​អាជ្ញាធរ​គ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍ​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា ហើយ​ត្រូវបាន​បង្កើតឡើង​ក្រោម​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមករា ឆ្នាំ​ ២០២១​។ រហូតមកដល់​បច្ចុប្បន្ន មានបរ​ធន​បាល​កិច្ច​ចំនួន ៥២ ទទួលបាន​ការចុះ​បញ្ជី​ជាមួយ និយ័ត​ករបរ​ធន​បាល​កិច្ច​។

​ក្នុងចំណោម​នោះ ក្រុមហ៊ុន ហ្សី​លាន ត្រាស់ ម​.​ក ដែល​ទើប​ទទួលបាន វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ប្រតិបត្តិ​ករបរ​ធន​បាល​នៃ​គម្រោង​វិនិយោគ​រួម នឹង​ផ្តល់​សេវាកម្ម​សំខាន់ៗ​មានដូចជា សេវា​បរ​ធន​បាល​ពាណិជ្ជកម្ម​ក្នុងការ​ថែរក្សា គ្រប់គ្រង ក៏ដូចជា​ធ្វើជា​តំណាង​នៃ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​លើ​ទ្រព្យសម្បត្តិ​បរ​ធន​វិនិយោគ​ក្នុង​គម្រោង​វិនិយោគ​រួម​។ បន្ថែម​លើ​នេះ ក្រុមហ៊ុន​ផ្តល់​សេវា​បរ​ធន​បាល​កិច្ច​បុគ្គល ដែលជា​សេវា​ផ្តល់​លើ​ការ​ឈរឈ្មោះ​ជា​កម្មសិទ្ធិករ​ឱ្យ​ជនបរទេស​ ដែល​ចង់​ទិញ​អចលនទ្រព្យ​ដូចជា​ដីធ្លី និង​ផ្ទះដោយ​អនុលោមភាព​តាមច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា​។

​នាយក​ផ្នែក​ទំនាក់ទំនង​ធុរៈកិច្ច ក្រុមហ៊ុន ហ្សី​លាន ត្រាស់ ម​.​ក លោក Gao Shan បាន​លើកឡើងថា ប្រតិបត្តិការ​ក្រុមហ៊ុន​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច នឹង​រួមចំណែក​ជំរុញឱ្យមាន​ការទិញ​អចលនទ្រព្យ​ពី​ជនជាតិ​បរទេស ក៏ដូចជា​ធ្វើឱ្យ​កំណើន​រំហូរ​ចូល​នៃ​ទុនវិនិយោគ​មក​កម្ពុជា​កា​ន់​តែ​ច្រើន​ផងដែរ​។ មូលហេតុ គឺ​ដោយសារ​ថា បរ​ធន​បាន​កិច្ច ជា​ដំណោះស្រាយ​មួយ​ក្នុងចំណោម​ដំណោះស្រាយ​ដទៃទៀត​ ដែល​អាចឱ្យ​ជនបរទេស​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ដោយ​ស្របច្បាប់ ហើយ​តាមរយៈ​បរ​ធន​បាល​កិច្ច​នេះ ហ្សី​លាន ត្រាស់ អាច​ឈរឈ្មោះ​ជា​កម្មសិទ្ធិករ​តំណាងឱ្យ​បុគ្គល ឬ​ជា​ក្រុមហ៊ុន​ដល់​ជនបរទេស​។​

​លោ​កប​បន្ថែមថា​៖ “​វិស័យ​ថ្មី​នេះ នឹង​ក្លាយជា​ដំណោះស្រាយ​មួយ ជាពិសេស​សម្រាប់​ជនបរទេស​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​ទិញ​អចលនទ្រព្យ​ដោយ​ស្របច្បាប់​នៅ​កម្ពុជា​តាមរយៈ​បរ​ធន​បាល ហើយ​កិច្ចសហការ​នៅថ្ងៃនេះ នឹង​រួមចំណែក​អភិវឌ្ឍ​ក្នុង​វិស័យ​មូល​ប​ត្រ និង​បរ​ធន​បាល​កិច្ច ព្រមទាំង​ការរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​”

​ក្រុមហ៊ុន​បរ​ធន​បាល​ដើរតួ​ជា​អ្នកថែរក្សា​នឹង​គ្រប់គ្រង​ទ្រព្យសម្បត្តិ ដោយ​គ្មាន​សិទ្ធិ​យកទៅលក់​បន្ត​ឡើយ ទោះជា​ដី ឬ​ផ្ទះ​នោះ​ជា​ឈ្មោះ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ក៏ដោយ ហើយ​បរ​ធន​បាល​កិច្ច​នេះ គឺ​តម្រូវ​ចុះបញ្ជី​ជាមួយ​និយ័ត​ករបរ​ធន​បាល​កិច្ច ដែល​យន្តការ​ទាំងនេះ​ គឺ​កាន់តែ​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នកវិនិយោគ ជាពិសេស​វិនិយោគិន​ជនបរទេស​ដែល​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។

​យោងតាម​ច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ដើមខែ​មករា ឆ្នាំ​ ២០១៩ បាន​បញ្ជាក់ថា បរ​ធន​បាល​កិច្ច​ត្រូវបាន​បែង​ចែកជា​ ៤ ​ប្រភេទ មានដូចជា បរ​ធន​បាល​កិច្ច​ពាណិជ្ជកម្ម បរ​ធន​បាល​កិច្ច​សាធារណៈ បរ​ធន​បាល​កិច្ច​សង្គម និង​បរ​ធន​បាល​កិច្ច​បុគ្គល​។ បរ​ធន​បាល​កិច្ច ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ផ្សេងៗ​គ្នា​។ តួយ៉ាង បរ​ធន​បាល​កិច្ច​ពាណិជ្ជកម្ម​ ត្រូវបាន​បង្កើតឡើង ​ក្នុង​គោលបំណង​ស្វែងរក​ប្រាក់ចំណេញ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកផ្តល់​វិភាគទាន​បរ​ធន​បាល​កិច្ច ឬ​បុគ្គល​ណាមួយ​ជាក់លាក់​ដែល​កំណត់ដោយ​អ្នកផ្តល់​វិភាគទាន​បរ​ធន​បាល​កិច្ច​។

​លោក ​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ពិធី​ចុះ MoU ផងដែរ​នោះ បាន​លើកឡើងថា កិច្ចសហការ​នាពេលនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្ត​ទុក​យ៉ាងសំខាន់​ពី​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​ការជួយជ្រោមជ្រែង​ដល់​វិស័យ​ឯកជន ក្នុងការ​បង្កើត​យន្តកា​រ​វិនិយោគ​ថ្មីៗ ជាពិសេស​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​តាមរយៈ​វិស័យ​បរ​ធន​បាល​កិច្ច​។ យន្តការ​ទាំងនេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល និង​កាន់តែ​ទូលំទូលាយ​ដល់​អ្នកវិនិយោគ ជាពិសេស​បង្កើន​ភាព​ទាក់ទាញ​រំហូរ​វិនិយោគ​ពី​ក្រៅប្រទេស​កាន់តែច្រើន​បន្ថែ​ម​ទៀត​នៅ​កម្ពុជា​។

​លោក​បន្តថា​៖ “​វត្តមាន​អ្នកវិនិយោគ​បរទេស នឹង​រួមចំណែក​ដល់​សំខាន់​ក្នុង​ការជួយ​ពន្លឿន​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ហើយ​រំហូរ​ទុនវិនិយោគ​ទាំងនេះ​នឹង​បង្កើតឱ្យមាន​តម្រូវការ​ទីតាំង​ដី​សម្រាប់​អភិវឌ្ឍ​អគារ​ខុន​ដូ អគារ​ពាណិជ្ជកម្ម និង​តម្រូវការ​ដី​សម្រាប់​សាងសង់​រោងចក្រ​ឧស្សាហកម្ម​។​” លោក​បន្ថែមថា ការទិញ​ដី​វិនិយោគ​បែបនេះ គឺ​សុទ្ធសឹងតែ​ត្រូវការ​ក្រុមហ៊ុន​បរ​ធន​បាល ដែល​ផ្តល់​សេវាកម្ម​ជឿជាក់​បាន អាច​តំណាង​ជា​កម្មសិទ្ធិករ​ដល់​អ្នក​វិនិយោគ​បរទេស ដើម្បី​អភិវឌ្ឍ​ទីតាំង​ដី​នៃ​គម្រោង​វិនិយោគ​នោះ​។

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក ជា​បណ្តុំ​អ៊ី​កូ​ស៊ី​ស្តឹ​ម (ecosystem) ក្នុង​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នក​ធុរកិច្ច​វ័យក្មេង ដែល​សុទ្ធសឹង​ជា​អ្នកជំនាញ និង​មានបទពិសោធន៍​បូក​បញ្ចូល​គ្នា​រហូតដល់​ទៅ ៩០ ឆ្នាំ ក្នុង​វិស័យ​អចលនទ្រព្យ និង​ការគ្រប់គ្រង​មុខ​ជំនួញ​ទាំង​នៅ​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ​។ ក្រុមហ៊ុន ហ្សី​លាន ត្រាស់ ម​.​ក ដែល​ផ្តល់​សេវាកម្ម​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ ក្នុង​គម្រោង​វិនិយោគ​រួម​នៅ​កម្ពុជា ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​និយ័ត​ករបរ​ធន​បាល​កិច្ច​ ក្នុង​ឆ្នាំ​ ២០២២ ហើយ​ក្រុមហ៊ុន​នេះ ​គឺជា​ផ្នែក​មួយ​នៃ​ចង្កោម​ក្រុមហ៊ុន​ទាំង​៣០ នៃ​អ៊ី​កូ​ស៊ី​ស្តឹ​ម របស់​ក្រុមហ៊ុន ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក​។

ចំណែក​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ឃែ​ភី​ថ​ល ផាត​នើ​រ ម​.​ក ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ មាន​តួនាទី​ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម