ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ ជួសជុលផ្លូវលេខ ១០៧ ភ្ជាប់ស្តុបភូមិកក្តី ទៅផ្លូវវាងក្រុងស្ទឹងសែន ឆ្លើយតបតាមសំណូមពរពលរដ្ឋ
កំពង់ធំ ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២, លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ដឹកនាំសហការី ចុះពិនិត្យការជួសជុលផ្លូវលេខ១០៧ ភ្ជាប់ពីភ្លើងស្តុបភូមិក្តី ទៅកាន់ផ្លូវវាងក្រុង ។

ក្នុងប្រតិបត្តិការនេះដែរ លោកលើកឡើងថា ក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រៀបចំឲ្យបាន ការជួសជុលផ្លូវនេះជាបន្ទាន់ ដែលទទួលបន្ទុកអនុវត្តន៍ដោយមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។

លោកបន្តថា ការជួសជុល គឺដើម្បីសម្រួលដល់ការលំបាករបស់ ប្រជាពលរដ្ឋបណ្តុះអាសន្ន ក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្មេងៗ ដែលធ្វើដំណើរទៅសាលារៀន ជាបណ្តុះអាសន្នក្នុងរដូវវស្សា បន្ទាប់ពីរដូវវស្សានេះ រដ្ឋបាលខេត្ត នឹងពិនិត្យលើលទ្ធភាពជាក់ស្តែងបន្ត ដើម្បីសាងសង់ឡើងជូនប្រជាពលរដ្ឋ។
ការអនុវត្តកិច្ចការនេះ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ លោកអភិបាលខេត្ត លើសុខទុក្ខ សំណូមពរបន្ទាន់របស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផងដែរ។
លោកបញ្ជាក់បន្ថែមថា កំណត់ផ្លូវនេះ មានប្រវែងសរុបជិត ១៥០០ម៉ែត្រ ប៉ុន្តែមិនខូចខាតទាំងស្រុងនោះទេ ដែលសរុបវែងត្រូវជួសជុលជាង៥០០ម៉ែត្រ ប៉ុណ្ណោះ។

ប្រជាពលរដ្ឋពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ សម្តែងនូវសេចក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះការគិតគូរយកចិត្តទុកដាក់របស់លោកអភិបាលខេត្ត អាជ្ញាធរក្រុង និងអាជ្ញាធរសង្កាត់ព្រៃតាហ៊ូ ដែលបានទទួលនូវសំណូមពរ និងឆ្លើយតមតាមតម្រូវការរបស់ពួកគាត់។
ក្រុមប្រជាពលរដ្ឋ បន្តសំណូមពរដល់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ក្រោយពីជួសជុលរួច និងមានគម្រោងសាងសង់ផ្លូវនេះឡើងវិញ សូមរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងបន្ថែមរ៉ឺហ្គែលូឲ្យបានច្រើន ដើម្បីឲ្យទឹកភ្លៀងហូរបានលឿន មិនលិចផ្លូវ ដែលធ្វើផ្លូវសាងសង់រួចមានភាពរឹងមាំ អាចប្រើប្រាស់ បានយូរអង្វែង៕
អត្ថបទ ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ