ព័ត៌មានជាតិ
តុលាការឃុំខ្លួនអ្នករៀបចំផែនការសម្លាប់ចៅអធិការវត្តចេតិយថ្មី និងកំពុងស្រាវជ្រាវជនដៃដល់បន្ថែម
អ្នកផ្ដើមគំនិត និងរៀបចំផែនការសម្លាប់ព្រះចៅអធិការវត្ត ចេតិយថ្មីព្រះនាម ភោគ ធារិទ្ធ ហៅ(តាតឿតាតុប)ព្រះជន្ម៥៣វស្សា គង់នៅវត្តក្នុងភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានតុលាការខេត្តកណ្ដាលឃុំខ្លួន ចំណែកជនដៃដល់ម្នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។

ជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ពុះដីឡូត៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ជាអ្នកជិតស្និទ្ធ និងទុកចិត្តបំផុតរបស់ជនរងគ្រោះ (ព្រះចៅអធិការវត្ត) ដែលរៀបផែនការសម្លាប់ ហើយត្រូវសមត្ថកិច្ចស៊ើបអង្កេតនិងស្រាវជ្រាវចាប់ខ្លួនបានបញ្ជូនទៅតុលាការ។ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ ស្រេង ស្រ៊ុន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រក់ក្តា ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទពីបទមនុស្សឃាតគិតទុកជាមុន (អ្នកផ្ដើមគំនិត)។

តាមចម្លើយសារភាពរបស់ជនសង្ស័យថា នៅអំឡុងខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់កន្លងទៅ ឈ្មោះ ស្រេង ស្រ៊ុន (ជនសង្ស័យគេចខ្លួន) បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅឃាង ហើយក៏បានណាត់ជួបគ្នានៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ពេលជួបគ្នាជនសង្ស័យ និងខ្លូនបាននិយាយរឿងឈ្លោះគ្នាជាមួយលោកចៅអធិការវត្តចេតតីយថ្មី ហើយសួររកអ្នកស្មាត់។ ឈ្មោះ ស្រេង ស្រ៊ុន ថា៖ រឿងហ្នឹងកុំភ័យឲ្យតែលុយមក ។ ឈ្មោះឡៅ ទ្រីឃាង សួរថាប៉ុន្មាន? ឈ្មោះស្រេង ស្រ៊ុន ឆ្លើយថា៧,០០០ដុល្លារ (ប្រាំពីរដុល្លារ) ឈ្មោះ ឡៅ ទ្រី ហៅឃាង ក៏យល់ព្រម។

ក្រោយមករំលងបានប្រហែល២០ថ្ងៃ នៅវេលាម៉ោងប្រហែល ៤រសៀល ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទហៅឈ្មោះឡៅ ទ្រី ហៅឃាង មកជួបម្ដងទៀតនៅហាងម្លប់ត្នោត ដោយប្រាប់ថា១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) បានធ្វើកើតព្រោះគ្នា៣នាក់។ ឈ្មោះ ឡៅ ទ្រី ហៅឃាង ក៏បានយល់ព្រម ហើយបានប្រគល់លុយឲ្យមុន៣,០០០ដុល្លារ (បីពាន់ដុល្លារ) រួចក៏បែកផ្លូវគ្នាទៅ។ លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨:៤០នាទី ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ថា ប្លង់រឹង (ភាសាដាក់ម៉ូ ធ្វើសកម្មភាព) ធ្វើរួចហើយ ជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅឃាង ថាធ្វើរួចក៏រួចទៅ។

ដល់ម៉ោងប្រហែល ១០យប់ថ្ងៃដដែលឈ្មោះ ស្រេង ស្រ៊ុន បានឆាតតាមTelegramថា បានសម្លាប់លោកហើយ ដោយរឹតកលោក រួចលើកដាក់លើគ្រែចងរឹតកបន្ថែម រួចគ្របភួយ។ បន្ទាប់មក ឈ្មោះ ស្រេង ស្រ៊ុន បានទារលុយបង្គ្រប់ពីឈ្មោះ ឡៅ ទ្រី ហៅឃាង។ លុះស្អែកឡើងវេលាម៉ោង ១០:៣០នាទី ឈ្មោះ ឡៅ ទ្រី ហៅឃាង បានបើកឡានម៉ាកព្រុស យកលុយទៅឲ្យឈ្មោះស្រេង ស្រ៊ុន នៅជិតរោងចក្រស្រែចិន្តា ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ផ្លាកលេខចាំនៅទីនោះ ហើយក៏ហុចលុយចំនួន ៧,០០០ដុល្លារ តាមកញ្ចក់ឡាន ឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន។ បន្ទាប់មក ឈ្មោះ ស្រេង ស្រ៊ុន បានប្រាប់ឈ្មោះ ឡៅ ទ្រី វិញថា ពេលប៉ូលីសសួរ កុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅ ប៉ូលីសមិនអាចធ្វើអីកើតទេ និងឲ្យលុបលេខទូរស័ព្ទ រូបភាពពាក់ពន្ធ័ទាំងអស់ចោល រួចក៏បែកគ្នាទៅ។

ចំពោះមូលហេតុនៃការរៀបចំផែនការសម្លាប់ជនរងគ្រោះ(ព្រះចៅអធិការវត្ត) ដោយសារជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅឃាង បានយកផ្ទះ និងតូបផ្សារ នៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ រួមទាំងដី២ឡូត៍នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដែលជាលុយរបស់ព្រះចៅអធិការ ចំនួន១១,៥០០ដុល្លារ ថាទៅសង់ផ្ទះ តែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក ដែលជនរងគ្រោះឲ្យឈ្មោះ ឡៅ ទ្រី ហៅ ឃាង ឈរឈ្មោះជំនួស យកទៅលក់អស់ ហើយព័ត៌មានលេចឭថា៖ លោកជិតសិក នៅដំណាច់ឆ្នាំនេះ ដើម្បីទៅឡើងផ្ទះ និងគ្រប់គ្រង ហើយទាមទារទ្រព្យសម្បត្តិទាំងអស់របស់លោកមកវិញ ទើបជនសង្ស័យរៀបចំផែនការសម្លាប់ ដើម្បីបំបិទមាត់បានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ នេះតែម្ដង ដើម្បីប្រមូលកាន់កាប់ លុយកាក់ ទ្រព្យសម្បត្តិរបស់លោកទាំងអស់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រទះឃើញសពព្រះចៅអធិការវត្ត ចេតិយថ្មី ត្រូវបានជនមិនស្គាល់មុខឡើងរឹត ក សម្លាប់ដល់ក្នុងកុដិ ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ហើយនិងកំពុងតាមចាប់ខ្លួនបក្ខពួកមន្ថែមទៀត ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី