ព័ត៌មានជាតិ
ស្អាងជាស្រុកចុងក្រោយ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានឱ្យដឹងថា ស្រុកស្អាងគឺជាស្រុកចុងក្រោយដែលត្រូវបានជាប់ជាស្រុក ODF (Open Defecation Free) បន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។
ក្នុងឱកាសចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល កាលពីរសៀលថ្ងៃទី១៦កញ្ញា លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានបញ្ជាក់ថា ស្រុកស្អាងគឺជាស្រុកចុងក្រោយ ដែលត្រូវបានជាប់ជាស្រុក ODF ថ្នាក់ខេត្ត ក្នុងចំណោមក្រុង-ស្រុកចំនួន ៥ទៀត ដែលបានជាប់ជាក្រុង-ស្រុកថ្នាក់ខេត្តរួមមាន៖ ស្រុកកោះធំ ស្រុកមុខកំពូល ស្រុកពញាឮ ក្រុងតាខ្មៅ និងស្រុកកៀនស្វាយ ខណៈដែលស្រុកចំនួន ៤ទៀត បានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ រួមមាន៖ ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក និងស្រុកខ្សាច់កណ្តាល។
លោកស្រី ជី ថាវី បានមានប្រសាសន៍ថា ការចុះនេះគឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ហើយនៅពេលបន្តិចទៀតនេះខាងក្រសួងអភិវឌ្ឍន៍ជនបទនឹងចុះមកវាយតម្លៃខេត្តវិញម្ដង នៅក្នុងការចុះនោះក្រសួងមិនបានឱ្យយើងបានដឹងមុនថាត្រូវចុះនៅទីតាំង ភូមិ ឃុំ ស្រុកណាមួយនោះទេ។ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវត្រៀមខ្លួនឱ្យរួចរាល់ គ្រប់លក្ខខណ្ឌដែលជាសូរចនាករ របស់ក្រសួងក្នុងការចុះវាយតម្លៃ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួន ពោលគឺនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ សាលាស្រុក មន្ទីរពេទ្យ តាមភោជនីយដ្ឋាន ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ មានបរិស្ថានស្អាត ទាំងការចិញ្ចឹមសត្វពាហនៈ ជ្រូកមាន់ទាក៏ត្រូវមានទ្រុងដាក់ សំអាតលាមកជាប្រចាំ សំដៅធ្វើឱ្យការចុះវាតម្លៃ ODF ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាខេត្ត ODF ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសតាមការគ្រោងទុក។
លោកស្រីបានបន្ថែមថា ក្នុងការចុះនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ឱ្យផ្លាស់ប្ដូរឥរិយាបថឈប់បន្ទោសបងពាសវាលពាសកាល និងផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងកម្រិតជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍ ដែលពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រដល់ដំណើរការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ