Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ​ហ៊ុន សែនចេញបញ្ជាដាច់ណាត់ឱ្យបង្ក្រាប​ល្បែងស៊ីសង​តាមមូលដ្ឋាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញានេះ បានចេញបញ្ជាដាច់ណាត់​ឱ្យអភិបាលខេត្ត អភិបាលរាជធានី និងមន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀតចាត់វិធានការឱ្យទាន់ពេលវេលា​ចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់​តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ នៅតាមមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារសំឡេងជាង ២០ នាទី របស់សម្ដេចតេជោ ហ៊ុន សែន ចេញផ្សាយនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញានេះថា ល្បែងស៊ីសង​មិនបានដាក់តាំងនៅលើមេឃ ឬកន្លែងផ្សេងក្រៅពីទីតាំង​នៅក្នុងខេត្ត ស្រុក ភូមិ ឃុំនោះទេ។

​សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហានេះមិនមានការចាំបាច់មានការអន្តរាគមថ្នាក់ជាតិនោះទេ​ប្រសិនបើអភិបាលខេត្ត រាជធានី យកការទទួលខុសត្រូវ​ ដើម្បីបង្ក្រាបទៅលើទីតាំងទាំងនោះ។

ក្រុមការងាររបស់ថ្នាក់ជាតិ​មិនអាច​ទៅគ្រប់ទីកន្លែងបាននោះទេ ទោះបីជាចាត់តាំង ១០០ ក្រុមក៏មិនគ្រប់គ្រាន់ផង ប៉ុន្តែក្រុមការងារថ្នាក់ជាតិ​ត្រូវពឹងពាក់អាស្រ័យ​ទៅលើមន្ត្រីមូលដ្ឋាន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អ្វីដែលនៅសេសសល់​ គឺស្ថិតនៅត្រង់ថា អស់លោកព្រមធ្វើ ឬមិនធ្វើប៉ុណ្ណោះ វាគ្មានការចាំបាច់រក្សាទុកកន្លែងលេងល្បែងខុសច្បាប់ សូម្បីតែហាងកាហ្វេ ឬហាងគុយទាវខ្លះក៏មានល្បែងបង្កប់នៅទីនោះ ដែលអូសទាញឱ្យយុវជន និងមនុស្សមួយចំនួនញៀនល្បែង​ក្រោមហេតុផលផឹកកាហ្វេ»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំមិនស្ទាក់ស្ទើក្នុងការដកដំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា​មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអានាធិបតេយ្យក្នុងបនល្បែងទៀតទេ ត្រូវតែម៉ឺងម៉ាត់​ ត្រូវតែដាច់ខាត»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម