ព័ត៌មានជាតិ
ព្រមានដកអភិបាលខេត្ត មេប៉ូលិសខេត្តក្រុង បើបង្ក្រាបល្បែងខុសច្បាប់មិនបាន
ប្រមុខរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន បានចេញសារឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ហើយព្រមានមិនញញើតនឹងដកមន្រ្តីថ្នាក់ដឹកនាំខេត្តមិនថាជាចៅហ្វាយខេត្ត មេប៉ូលិសខេត្តក្រុង បើបង្ក្រាបល្បែងស៊ីសងមិនបានក្នុងមូលដ្ឋានរបស់ខ្លួន។

សម្តេចតេជោបានបញ្ជាក់ថា មិនបន្តឲ្យសភាពការណ៍ល្បែងខុសច្បាប់កើតឡើងបែបអនាធិបតេយ្យតទៅទៀតទេ។ សម្តេចប្រមុខរដ្ឋាភិបាលបានលើកឡើងថា ល្បែងខុសច្បាប់កើតមាននៅក្នុងមូលដ្ឋានខេត្តក្រុង មិនមែនអាជ្ញាធរមិនដឹងនោះទេ ក្រែងតែអស់លោកមិនធ្វើ។ ទីតាំងបនល្បែងខុសច្បាប់បានរីករាលដល់ហាងគុយទាវ ហាងកាហ្វេ ហើយសម្តេចក្រើនរំលឹកឲ្យម្ចាស់អាជីវកម្មហាងគុយទាវ ហាងកាហ្វេ ត្រូវតែបញ្ឈប់ជាបន្ទាន់ចៀសវាងការដកអាជ្ញាប័ណ្ណឈានដល់ការបិទទ្វារ ដែលនេះមិនមែនបទបញ្ជាឲ្យប៉ះពាល់អាជីវកម្ម គឺដើម្បីបង្ការកើតបញ្ហាអសន្តិសុខចោរលួចចោរប្លន់ដោយសារចាញ់ល្បែង។
ជាមួយគ្នានេះ សម្តេចក្រើនរំលឹកឲ្យអាជ្ញាធរខេត្ត ក្រុង ស្រុកយកការទទួលខុសត្រូវ ក្នុងឋានៈជាបញ្ជាឯកភាពលើកម្លាំងប្រដាប់អាវុទ្ធ ត្រូវធ្វើឲ្យច្បាស់ ធ្វើឲ្យដិតដល់ធ្វើឲ្យដាច់ណាត់ កុំឲ្យល្បែងខុសច្បាប់គ្រប់ប្រភេទរួមទាំងកន្ទុយលេខកើតមានក្នុងមូលដ្ឋាន ត្រូវតែបង្ក្រាបឲ្យដូចភ្លៀងរលឹមកុំឲ្យកើតមានជាដាច់ខាត៕

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?