Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ព្រមានចាប់ខ្លួនមេបក្សនយោបាយម្នាក់នៅកម្ពុជា

បានផុស

នៅ

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចាប់ខ្លួនលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ដែលទើបបញ្ចប់មុខតំណែង ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី។

មានប្រសាសន៍ផ្សាយផ្ទាល់ពិសេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​តេជោ បានថ្លែងថា លោក ចាន់ យ៉េត បានដើរធ្វើសកម្មភាពបោកប្រាស់មនុស្សជាច្រើនពាក់ព័ន្ឋនឹងករណីដីធ្លី ព្រមទាំងករណីមិនប្រក្រតីមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចមានប្រសាសន៍លើកឡើងថា លោក ចាន់ យ៉េត និងបក្ខពួក បានធ្វើឱ្យមានបញ្ហាលើករណីរឿងដីធ្លីប្រមាណ៣០០ហិកតា នៅបឹងជង្រុក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានថា លោក ចាន់ យ៉េត ព្រមទាំងបក្ខពួក នឹងត្រូវចាប់ខ្លួន ប្រសិនបើមិនដកខ្លួនចេញពីករណីដីធ្លី និងករណីបើោកប្រាស់ផ្សេងទៀត។

សូមបញ្ជាក់ថា លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបាន ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខ ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម