Connect with us

ព័ត៌មានជាតិ

អត្ថន័យ៣យ៉ាងនៃពិធីពូនភ្នំខ្សាច់

បានផុស

នៅ

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅគ្រប់វត្តអារាមទាំងអស់ តែងតែធ្វើពិធីពូនភ្ជុំខ្សាច់។ តើពិធីនេះមានអត្ថន័យបែបណា នៅក្នុងជំនឿសាសនា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានអត្ថន័យ៣យ៉ាង សម្ដែងឲ្យឃើញពី បុព្វហេតុដែលនាំឲ្យមានទំនៀមទម្លាប់ប្រារព្ធពិធីពូនភ្នំខ្សាច់នៅក្នុងពិធី​បុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំប្រពៃណីខ្មែរ ជាដើម។

អត្ថន័យទី១ សម្ដែងថា ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ ព្រះសម្មាសម្ពុទ្ធដែលតាំង​នៅឯស្ថានតាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់ដែលគរលើគ្នានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាងឲ្យព្រះចេតិយ​ដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។

ហេតុនេះ នៅពេលដែលអ្នកបានពូនភ្នំខ្សាច់ហើយនោះ គឺហាក់បីដូចជាអ្នកបានចូលរួមកសាងព្រះចេតិយថ្វាយ ព្រះសម្មាសម្ពុទ្ធ។ ជាលទ្ធផលអ្នកដែលបានពូនភ្នំខ្សាច់នោះ ទទួលបានអានិសង្ឃខ្ពស់បំផុត។ នេះបើតាម​ទ្រឹស្ដីព្រះពុទ្ធសាសនាបែបខ្មែរ។

អត្ថន័យទី២ មានន័យថា ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរាដែលខ្លួន ធ្លាប់បានសាង ពីមុនមក។ ក្នុងន័យថា ប្រសិនបើអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុនមកនោះ ប្រសិនបើគេចង់មកចងកម្មពៀរ ឬយកជីវិតអ្នកវិញ តោងត្រូវតែរាប់ចំនួន គ្រាប់ខ្សាច់ ដែលអ្នកបានពូននោះឲ្យអស់សិន ទើបអាចមកយកជីវិតអ្នក ឬមកយកកម្មពៀរពីអ្នកបាន។ បើមិនអាចរាប់ចំនួស គ្រាប់ខ្សាច់នេះឲ្យអស់ទេនោះ មានន័យស្មើនិងអ្នកបានរំដោះកម្មរំដោះពៀរពីសត្វ នោះហើយ។ នេះបើតាមទ្រឹស្ដីព្រហ្មមញ្ញសាសនា។

អត្ថន័យទី៣ មានន័យខុសប្លែកពីទ្រឹស្ដីបែបសាសនាខាងលើនេះ តាមការសង្កេតជាក់ស្តែង នៅតាមវត្តអារាមមួយចំនួន ជាពិសេសនៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់អ្វីមួយ គឺព្រះសង្ឃ ឬគណៈកម្មការវត្តអនុញ្ញាតឲ្យមានពិធីពូន​ភ្នំខ្សាច់នេះឡើង បន្ទាប់មកគេយកខ្សាច់នោះទៅប្រគេនព្រះ សង្ឃសម្រាប់ ដែលត្រូវការវត្ថុធាតុដើមដីខ្សាច់នោះ។

ជាសរុបមក ដូនតារបស់ខ្មែរ តែងតែធ្វើអ្វីមួយ មានអត្ថន័យច្រើនបែបច្រើនយ៉ាង ហើយអត្ថន័យនេះ សុទ្ធតែចុះ​សម្រុងគ្នា។ ប៉ុន្តែការពិត អត្ថន័យទី១ និងទី២ ត្រូវជាងគេ ហើយបន្ទាប់ពីចប់ពិធីពូនភ្នំខ្សាច់រួច ជាជាងទុកចោល​ឥតប្រយោជន៍ ព្រះសង្ឃក៏អាចយកដីខ្សាច់នេះ ទៅសាងសង់អ្វីក៏បានដែរឲ្យតែនៅក្នុងបរិវេណវត្ត ឬក្រៅវត្ត តែបំរើផលប្រយោជន៍សាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម