ព័ត៌មានជាតិ
ក្រសួងស្ថាប័ន និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការសម្អាតបរិស្ថាន
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ខេមប្រ៊ូវ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីចូលរួមទិវាសម្អាតពិភពលោក ឆ្ពោះទៅកាន់ «កម្ពុជាស្អាត កម្ពុជាបៃតង»នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នេះជាទី២ក្នុងឆ្នាំ២០២២ ដែលខេមប្រ៊ូវ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំធ្វើចលនាសម្អាតនេះបន្ទាប់ពីបានរៀបចំធ្វើនៅខេត្តព្រះសីហនុ ក្នុងខែកក្កដា កន្លងទៅនេះ។
ថ្លែងក្នុងយុទ្ធនាការយុទ្ធនាការសម្អាតបរិស្ថានកាលពីថ្ងៃទី១៧កញ្ញាលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា «ព្រឹត្តិការណ៍នេះ ចូលរួមចំណែកធ្វើឲ្យទីក្រុងយើងស្អាត ក៏ដូចជាដើម្បីបណ្តុះគំនិតប្រជាពលរដ្ឋរាជធានីភ្នំពេញឲ្យចូលរួមទាំងអស់គ្នា ដើម្បីទទួលភ្ញៀវថ្នាក់ដឹកនាំកំពូលៗរបស់អាស៊ាន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅ ឆ្នាំ២០២៣ ខាងមុខនេះ»។
លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ បានសម្ដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំង ដែលបានក្លាយជាចំណែកមួយក្នុងគំនិតផ្ដួចផ្ដើមមួយនេះ។
លោកបានថ្លែងថា «យើង ពិតជាមានក្តីសោមនស្សរីករាយ ដែលបានរៀបចំចលនាសម្អាតនេះ ដែលជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់នៃការចោលសំរាម»។
លោកបានបន្តទៀតថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នាតែមួយរបស់ពួកយើងក្នុងកិច្ចការពារបរិស្ថាន។ យើងទាំងអស់គ្នាសុទ្ធតែមានភារកិច្ចរៀងៗខ្លួន ប៉ុន្ដែអ្វីដែលពួកយើងមានរួមគ្នា គឺការចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរ ប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នាក្នុងវិស័យបរិស្ថាន នឹងនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើន»។
លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំនេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា «ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ជាសេនាធិការ បាន និងកំពុងរៀបចំកម្មវិធីចលនាប្រឡងប្រណាំង ‘ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព’ លើវិស័យបរិស្ថានដើម្បីការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាឱ្យមានការយល់ដឹង និងចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ក៏ដូចជាជំរុញឱ្យអាជ្ញាធរភូមិ ឃុំ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់របស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អប្រសើរក្នុងសហគមន៍មួយ ដែលមានភាពសុខដុមស្របតាមបរិស្ថានរបស់ខ្លួន និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលជាការរួមចំណែកក្នុងយុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ធ្វើឱ្យមាតុភូមិកម្ពុជាយើងទទួលបានភាពស្អាត និងបៃតង»។
លោក តុប សុភ័ក តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា «ស្អាត ជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់យើងក្នុងបរិបទក្នុង និងក្រោយជំងឺឆ្លងកូវីដ-១៩ ក្នុងន័យនេះ ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ញាញ់ពិសា ដែលត្រូវទាមទារឲ្យមានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់នៅមុនពេល និងកំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ ខាងមុខនេះ»៕ សំអឿន




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?