ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត បង្កើតកម្មវិធីវេចនំអន្សមសាមគ្គី ដើម្បីរួមចំណែកអភិរក្ស និងបង្កើនភាពស្និទ្ធស្នាល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តួចផ្តើមរៀបចំកម្មវិធីវេចនំអន្សមសាមគ្គី ដើម្បីចូលរួមអភិរក្សនិងបង្កើនភាពស្និទ្ធស្នាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនៃបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជនយុវតីប្រជាពលរដ្ឋជាច្រើនរយនាក់ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ។

នៅក្នុងឱកាសនៃកម្មវិធីវេចនំអន្សមសាមគ្គី ដែលរដ្ឋបាលខេត្តកំពត បានរៀបចំឡើងកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ប្រជាពលរដ្ឋក៏ដូចជាអ្នកចូលរួម បានបង្ហាញអារម្មណ៍ដោយចាត់ទុកកម្មវិធីនេះ ពិតជាល្អណាស់ សម្រាប់មនុស្សទូទៅ ព្រោះបានបង្កឱកាសឲ្យបានមកជួបជុំគ្នា សំណេះសំណាល សួរសុខទុក្ខគ្នា ស្និទ្ធស្នាលគ្នា និងបង្កើតបរិយាកាសសប្បាយរីករាយជាមួយគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរ តែងធ្វើជារៀងរាល់ឆ្នាំរហូតមក។ ម្យ៉ាងទៀតពិធីនេះបើកឱកាសឲ្យអ្នកជំនាន់មុន ចែករំលែកនូវបទពិសោធន៍នៃរបៀបរៀបចំផ្សំគ្រឿង និងការវេចនំអន្សមព្រមទាំងនំប្រពៃណីផ្សេងៗ ដល់ក្មេងជំនាន់ក្រោយផងដែរ។

ចំណែកក្រុមយុវជន ក៏បានបង្ហាញនូវភាពសប្បាយរីករាយ ក្នុងការចូលរួមពិធីវេចនំអន្សមសាមគ្គីនេះដែរថា ក្រៅពីបានជួបជុំមិត្តភក្ដិថ្មីៗ ពួកគេបានឃើញនូវសាមគ្គីភាព និងភាពស្និទ្ធស្នាលរបស់អ្នកចូលរួមយ៉ាងល្អប្រពៃ លើសពីនោះពួកគេបានរៀនសូត្រនូវបទពិសោធន៍ពីរបៀបធ្វើនំអន្សម ដែលជានំប្រពៃណីរបស់ខ្មែរដែលពួកគាត់មិនធ្លាប់ចេះធ្វើដោយផ្ទាល់ដៃពីមុនមកផងដែរ។


ចំណែកមន្ត្រីសាលាខេត្តកំពត ក៏បានចាត់ទុកកម្មវិធីនេះពិតជាល្អមែនទែន ហើយនេះគឺជាលើកទី ១ នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋបាលខេត្តកំពត ដែលបានជួបជុំគ្នាវេចនំអន្សមនៅសាលាខេត្ត ដើម្បីបំផុសស្មារតីថែរក្សា ចូលរួមអបអរ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌយ៉ាងសប្បាយរីករាយ។ ដូច្នេះហើយគាត់ចង់ឲ្យពិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ បើអាចធ្វើឲ្យបានកាន់តែធំជាងនេះ ក៏ល្អម្យ៉ាងដែរ ព្រោះពិធីនេះផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង ដូចជាផ្តល់ឱកាសជួបជុំ បង្កើនភាពស្និទ្ធស្នាលរវាងពលរដ្ឋចាស់ៗដែលមានបទពិសោធន៍ និងយុវជនព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំខេត្ត បង្កើនស្មារតីអភិរក្សទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិសេសបង្រៀនរបៀបធ្វើនំអន្សមដល់ក្មេងៗជំនាន់ក្រោយ ។



ការចំណាយពេលក្នុងកម្មវិធីវេចនំអន្សម រួមនឹងអន្សមចេកដែលជាលក្ខណៈសាមគ្គីរបស់រដ្ឋបាលខេត្តកំពត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលនេះ គឺជាគំនិតផ្តួចផ្តើមឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកជំទាវ ថុង ធារី ជឹង ផល្លា ដោយបានប្រើប្រាស់អង្ករដំណើប ១ តោន សណ្តែក ៥០០ គីឡូ សាច់ខ្លាញ់ ជ្រូក ១៥០ គីឡូ ដូងទុំ ៤៨០ ផ្លែ ចេកទុំ ៧០ ស្និត ស្លឹកចេក ៣០០ គីឡូយកមកវេចនំអន្សម ទាំងអស់ធ្វើសម្រាប់ហូបជុំគ្នា និងការចែករំលែកគ្នាយកទៅវត្ត ឬផ្ញើទៅមិត្តភក្តិ ក្រុមគ្រួសារហូបផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី