ព័ត៌មានជាតិ
ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន១០០នាក់ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈសិស្សនុសិស្សមកពីវិទ្យាល័យព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំងចំនួន១០០នាក់ បានស្ម័គ្រចិត្តចូលជាសមាជិកគណ បក្សប្រជាជនកម្ពុជា។ ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះបានធ្វើឡើង នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទីស្នាក់ការគណ បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

បន្ទាប់មកតំណាងសមាជិកថ្មីបានឡើងធ្វើការប្តេជ្ញា ចិត្តដូចតទៅ ១. ខិតខំអភិវឌ្ឍន៍អប់រំសមត្ថភាពខ្លួនអោយក្លាយទៅជាកំលាំងពិតរបស់គណបក្សប្រជាជនកម្ពុជា និងប្រ ទេសជាតិ ២.សាមគ្គីភាពផ្ទៃក្នុងបក្សអោយបានល្អនិងទំនាកទំនងល្អជាមួយមជ្ឈដ្ឋាននានាក្នុងសង្គមដើម្បីពង្រឹងកិត្យានុភាពរបស់គណ បក្ស,៣.គាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ដើ ម្បីដឹកនាំ កម្ពុជាអោយមានសុខសន្តិភាពនិងការអភិវឌ្ឍទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ស៊ុន សុ វណ្ណារិទ្ធិ បានថែ្លងថា ក្មួយៗទាំងអស់ពិតជាបានយល់ច្បាស់ពីគោលនយោបាយការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗទាំង អស់ដើម្បីប្រទេសជាតិ និងដើម្បីប្រជាជន ដែលកន្លងមកគ្រប់អាណត្តិគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនបានបោះឆ្នោតគាំទ្រជានិច្ច ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំជាមន្ត្រីរបស់គណបក្សប្រជាជន បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

លោក ស៊ុន សុវណ្ណារិទ្ធិបានមានប្រសាសន៍បន្តទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនបានយកវប្បធម៌សន្ទនាចរចាស្វែងរកសន្តិភាពជាមួយ សម្តេច សីហនុ និងជាអ្នកយាង សម្តេច សីហនុ ចូលប្រទេស គ្រងរាជសម្បត្តិឡើងវិញ។
លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ ត្រូវរឹតចំណងសាមគ្គីផ្ទៃក្នុងបក្សឱ្យបានរឹងមាំត្រូវចូលរួមផ្សព្វ ផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានយល់ច្បាស់ និងចូលរួមគាំទ្របោះឆ្នោតគាំទ្រគណបក្សប្រ ជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណតិ្តទី៧ឆ្នាំ២០២៣ខាងមុខនេះអោយទទួលបានជោគជ័យ៕
អត្ថបទ៖ ឈៀង ថារិទ្ធ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ