ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្កើតក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ដើម្បីដាក់ចេញការអនុវត្តន៍កិច្ចការងារ បង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យឲ្យមានប្រសិទ្ធិភាពខ្ពស់ ទាន់ពេលវេលាតាមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់សម្តេច។
ជាមួយគ្នានោះរដ្ឋបាលខេត្តបានដាក់ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយមានអភិបាលខេត្តជាប្រធាននិងអភិបាលរងខេត្ត ព្រះរាជអាជ្ញា ស្នងការ មេអាវុធហត្ថ មេបញ្ជាការទិសទី១ ជាអនុប្រធានទទួលដឹកនាំតាមស្រុកក្រុងដែលជាសមាជិក។
សូមបញ្ជក់ថា នៅបន្ទាយមានជ័យក្រៅពីល្បែងស៊ីសងនៅតាមកាស៊ីណូនាក្រុងប៉ោយប៉ែតដែលសំបូរខ្មែរចូលលេង នៅមានល្បែងស៊ីសងជាច្រើនទៀត នៅកាស៊ីណូដូចជាល្បែងភ្នាល់បាល់ទាត់ ឆ្នោតថៃវៀតណាម អនឡាញធំតូច ជាពិសេសនៅពេលថ្មីៗនេះការជល់មាន់តាមអនឡាញ ដែលកើតមានតាមហាងកាហ្វេ ឬកន្លែងតារាងបាល់រហូតដល់ឃុំ។ ក្រោយសម្តេចបានចេញបទបញ្ជាក្បែងស៊ីសងឆ្នោត ជល់មាន់តាមអនឡាញត្រូវបានបិទ៕ អពៅ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់