Connect with us

ព័ត៌មានជាតិ

ចិញ្ចឹម​មាន់​ខ្មៅ​លក្ខណៈគ្រួសារ អាច​រក​ចំណូល​បាន​១០០០ ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ

បានផុស

នៅ

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្មៅ​លក្ខណៈគ្រួសារ នៅ​ខេត្ត​បាត់​ដំបង​មួយ​កន្លែង អាច​រក​ចំណូល​បាន​១០០០ ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ បាន​យ៉ាង​ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ា ប៉ូ​ ហៅ​តា​ម៉ាប់​ អាយុ​៥៣​ឆ្នាំ​ ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្មៅ​ លក្ខណៈ​គ្រួសារ​មួយ​កន្លែង ​រស់​នៅ​ក្នុង​ភូមិ​វត្ត​រំដួល ​សង្កាត់​ចំការ​សំរោង​ ក្រុង​បាត់ដំបង​ បាន​រៀបរាប់​ឲ្យ​គេហទំព័រ​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​នេះ​ថា គ្រួសារ​លោក​បាន​ចាប់​យក​មុខរបរ​ចិញ្ចឹម​ពូជ​សត្វ​មាន់​ខ្មៅ​នេះ ​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​ ដែល​បច្ចុប្បន្ន​នេះ ​ក្នុង​កសិដ្ឋាន​របស់​លោក​ មាន​មាន់​ទាំង​មេ​និង​បា​ សរុប​ចំនួន​៦០០​ក្បាល​ ដែល​កំពុង​ហុច​ផល​ជា​ពង​ជា​បន្តបន្ទាប់​ ផង​ដែរ​។​ ដែល​ពង​ទាំងនេះ ​សម្រាប់​លក់​ឲ្យ​ម៉ូយ​ផង​និង​មួយ​ចំនួន​ទៀត​ សម្រាប់​ភ្ញាស់​កូន​លក់​ចែកចាយ​ដល់​អ្នក ​ដែល​យក​ទៅ​ចិញ្ចឹម​បន្ត​ ក្នុង​ខេត្ត​បាត់ដំបង​ និង​ខេត្ត​ដទៃ​មួយ​ចំនួន​ទៀត​ផង​។

​លោក​បន្ត​ថា យ៉ាងហោចណាស់​មាន់​រប​ស់លោក​អាច​ហុច​ពង​បាន​ក្នុង​មួយថ្ងៃ​២០០​គ្រាប់​ ជា​ប្រភេទ​ពូជ​មាន់​ខ្មៅ​ទាំង​សាច់​និង​ឆ្អឹង​ ដែល​ពង​ក្នុង​០១​គ្រាប់​លក់​បាន​ក្នុង​តម្លៃ​១៥០០​រៀល​ នឹង​កូន​ភ្ញាស់​លក់​បាន​ក្នុង​តម្លៃ​មួយ​ក្បាល​៣៥០០​រៀល ​ក្រៅពីនេះ​ ក៏​មាន​មាន់​សាច់​ ផង​ដែរ​ ដោយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​១៦០០០​រៀល​ ទៅ​១៨០០០​រៀល​ ដែល​តម្លៃ​ទាំងនេះ​ គាត់​អាច​ទទួលយកបាន​។ លោ​ក​ក៏​បាន​បន្ត​ទៀត​ថា ​មុខរបរ​ចិញ្ចឹម​មាន់​នេះ​ គឺ​មិន​មាន​ផល​លំបាក​អ្វី​ប៉ុន្មាន​នោះ​ទេ​ គឺ​គ្រាន់តែ​មើល​និង​ថែទាំ​បន្តិចបន្តួច​ នឹង​រៀបចំ​ដាក់​ទឹក​និង​ចំណី​ឲ្យ​វា​ស៊ី​ប្រចាំថ្ងៃ​ ដែល​គួ​រតែ​ប្រជាកសិករ​យើង​គួរ​យក​ធ្វើជា​របរ​បន្ទាប់បន្សំ​ក្រៅពី​ធ្វើស្រែ​ចម្ការ​ ទើប​ជីវភាព​យើង​ទាំង​អស់គ្នា​ បាន​ល្អ​ប្រសើ​រ។ ​ខ​ណៈ​ការចំណាយ​ដើម​ទៅលើ​ចំណី​មិនសូវ​ចំណាយ​ច្រើន​ប៉ុន្មាន​ទេ​ ក្នុង​មួយថ្ងៃ​យើង​ចំណាយ​ត្រឹមតែ​០២​ប៊ីដុង​តែប៉ុណ្ណោះ​ សម្រាប់​មាន់​ទាំង​៦០០​ក្បាល​របស់​លោក​ដោយ​រួមផ្សំ​ជាមួយ​បន្លែ​មក​ចិញ្ច្រាំ​លាយ​ខ្លះ​ ដើម្បី​ឲ្យ​មាន់​មាន​សារជាតិ​ធម្មជាតិ​។​ លោ​ក​ក៏​បាន​បន្ថែម​ថា​ បច្ចុប្បន្ន​ចំណូល​តាម​រយៈ​មុខរបរ​នេះ​ សម្រាប់​គ្រួសារ​របស់​លោក​ទទួល​បាន​ពី​១០០០​ដុល្លារ​ទៅ​១៥០០​ដុល្លារ​ក្នុង​១​ខែ​ក្រៅពី​ទូទាត់​ថ្លៃ​ចំណាយ​ទិញ​ចំណី​រួចរាល់​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​របៀប​ដាំ​ស្រកានាគ និង​ខ្នុរ​ក្នុង​ចម្ការ​តែមួយ​ ងាយស្រួល​ថែទាំ​ប្រមូល​ផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៣៩ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម