ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុដាក់ចេញវិធានការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានដាក់ចេញនូវវិធានការ បង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងខេត្តឱ្យមានប្រសិទ្ធភាព ដើម្បីការពារនិងធានាឱ្យបាននូវភូមិឃុំមានសុវត្តិភាព។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៧កញ្ញាលោក គួច ចំរើនបានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីត្រួតពិនិត្យដកបទពិសោធន៍នៃការចុះអនុវត្តករណីការជួញដូរមនុស្សជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈសារសំឡេង ឱ្យចុះបង្រ្កាប និងបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។
លោកអភិបាលខេត្តបានបន្តថា« ដូច្នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្តាប់សារសំឡេងរបស់ សម្តេចតេជោ ឱ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តឱ្យបានម៉ឺងមាត់ តាមបទបញ្ជានេះ។ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត ករណីរឹងរូស គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវសួរយោបល់ព្រះរាជអាជ្ញា និងមេធាវីប្រចាំរដ្ឋបាលខេត្តព្រះសីហនុជាមុនដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។

បន្ទាប់ពីមានការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស លោកអភិបាលខេត្តបាន សម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖
– អភិបាលក្រុង-ស្រុក អធិការ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវដឹកនាំកិច្ចប្រជុំនៅល្ងាចនេះនិងត្រូវចុះអនុវត្តបិទទីតាំងឡូតូនិងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយត្រូវធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ រួចត្រូវបូកសរុបរបាយការណ៍ជូនរដ្ឋបាលខេត្តនៅពេលល្ងាច ថ្ងៃដដែល និងថ្ងៃបន្តបន្ទាប់។
– មុនពេលចាត់វិធានការផ្លូវច្បាប់លើទីតាំងដែលរឹងរូស អភិបាលក្រុង-ស្រុក ត្រូវទូរស័ព្ទដោយផ្ទាល់ទៅព្រះរាជអាជ្ញា ដើម្បីសម្របសម្រួលនីតិវិធី។
– នៅក្នុងតារាងតាមដានប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ ត្រូវរៀបចំ ១.លេខរៀង, ២.លេខកូដ, ៣.កាលបរិច្ឆេទ,៤.ប្រភព, ៥.ទីតាំង, ៦.អាសយដ្ឋាន, ៧.ក្រុមប្រតិបត្តិការ, ៨. អយ្យការដឹកនាំនីតិវិធី, ៩.កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការ, ១០.កម្មវត្ថុបណ្តឹង ១១.លទ្ធផលនៃការស្រាវជ្រាវ និង១២.ផ្សេងៗ។ ករណីមានបទល្មើសត្រូវបញ្ជាក់អំពីជនរងគ្រោះ និងជនសង្ស័យដែលត្រូវផ្តន្ទាទោស។
– ចំពោះការចុះប្រតិបត្តិការការងារតាមទីតាំងនីមួយៗ មន្រ្តីនគរបាលយុត្តិធម៌ ជាអ្នកធ្វើកំណត់ហេតុ និងជាអ្នកឆែកឆេរ ទីតាំង និងមនុស្ស ។
– ពេលក្រុមការងារចុះអនុវត្ត ប្រសិនបើរកឃើញថា បង្ខាំងឱ្យធ្វើការ ត្រូវពិន័យ ២.៦២០.០០០រៀល និងបង្ខំធ្វើការលើសម៉ោង ត្រូវពិន័យ ១.៦៨០.០០០រៀល តាមច្បាប់ស្តីពីការងារ។
– រៀបចំក្រុមការងារឱ្យបានច្បាស់លាស់៖ ក្រុមទី១.ក្រុមចុះប្រតិបត្តិការ,ក្រុមទី២.ក្រុមត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពក្រុមទី៣.ក្រុមត្រួតពិនិត្យផលនៃបទល្មើស ក្រុមទី៤.ក្រុមធ្វើកំណត់ហេតុ និងរបាយការណ៍។ ការចុះប្រតិបត្តិការលើកក្រោយនឹងប្រគល់ភារកិច្ចជូនអភិបាលរងខេត្ត០៤រូបជាអ្នកដឹកនាំ។
– កម្លាំងកងរាជអាវុធហត្ថជាអ្នកទទួលខុសត្រូវត្រួតពិនិត្យ ជុំវិញទីតាំងចុះប្រតិបត្តិការ ។-កិច្ចប្រតិបត្តិការលើកក្រោយ ត្រូវមានក្រុមឈុតខ្មៅមួយក្រុម ចាំជួយគាំទ្រ មានរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់។
-ស្នើធ្វើរបាយការណ៍បញ្ចប់ប្រតិបត្តិការឆែកឆេរអគារ ឆាងឆឹង ដើម្បីស្នើសុំមតិដឹកនាំពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
-រាល់ការចុះប្រតិបត្តិការ ស្នើ ឱ្យមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា ដែលមានក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុនិងត្រូវកំណត់ទីតាំងអាជីវកម្មមានច្បាប់ និងអត់ច្បាប់ក្នុងតារាងតាមដានប្រតិបត្តិការ ជាមុន៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ