Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ៦ខេត្ត អាចជិះរថភ្លើងដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ ទៅស្រុកកំណើត

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជួន បានចេញសេចក្តីប្រកាស ឲ្យប្រជាជនកម្ពុជា ជិះរថភ្លើងដោយឥតគិត​ថ្លៃទៅស្រុកកំណើត ក្នុងចំណោម៦ខេត្ត តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ ការជិះរថភ្លើងឥតគិតថ្លៃនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការចំណាយ​សម្រាប់ធ្វើដំណើររបស់ប្រជាជនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសាធារណការ កាលពីថ្ងៃទី ១៦ ខែ កញ្ញា បានឱ្យដឹងថា ខ្សែរថភ្លើងតាមបណ្តាខេត្តចំនួន៦ មានដូចជា ខ្សែទី១ គឺគោលដៅពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ខ្សែរថភ្លើងទី២ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។

ចំណែកសំបុត្រសម្រាប់ធ្វើដំណើរតាមរថភ្លើងទាំង២ខ្សែនេះ នឹងមានការចែកជូនរយៈពេល២ថ្ងៃ មុនថ្ងៃធ្វើដំណើរនៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ និងនៅតាមស្ថានីយបណ្តាខេត្ត ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។

គួររំលឹកថា ក្រោយពីមានការប្រកាសពីសម្តេចតេជោ ហ៊ុន សែន ឲ្យមានការជិះរថភ្លើងឥតគិតថ្លៃចំពោះប្រជាជន​ទៅលេងស្រុកកំណើតរយៈពេល៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាជននោះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានសហការជាមួយ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេខេមបូឌា (Royal Railway Cambodia) ដើម្បីផ្តល់ជូនសេវាធ្វើដំណើតដោយមិនគិតថ្លៃតាមរថភ្លើងដល់ប្រជាជន។ ចំពោះពេលវេលា និងកាលបរិច្ឆេទ នៃការធ្វើដំណើរទាំង២ខ្សែ លោកអ្នកអាចមើលតាមសេចក្តីប្រកាសរបស់ក្រសួងដូចខាងក្រោមនេះ ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៥ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម