Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះរៀបចំកែលំអសោភ័ណភាព ទឹកធ្លាក់អូរតាវ៉ៅ ត្រៀមទទួលភ្ញៀវទេសចរ

បានផុស

នៅ

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពី​ថ្ងៃទី​ ១៧ ​ខែកញ្ញា​ ឆ្នាំ​ ២០២២​បានដឹកនាំមន្ត្រីរាជការយុវជន ស.ស​.យ.ក ខេត្ត និង​ក្រុមការងារ ចុះ​ធ្វើ​ការរៀបចំ​កែលំអ​សោភ័ណភាព និង​អនាម័យ​បរិស្ថាន នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ (​ទឹកធ្លាក់​ភ្នំ​ខៀវ​) ស្ថិតក្នុង​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រីអភិបាលខេត្ត​ មានប្រសាសន៍ថា​បច្ចុប្បន្ន រដ្ឋបាលខេត្ត​ប៉ៃលិន បាន​កំពុង​ខិតខំ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​សួនច្បារ​សាធារណៈ ឱ្យបាន​កាន់តែ​ល្អប្រសើរ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន និង​សុខុមាលភាព​សាធារណៈ ជាពិសេស​ការ​កែលំអ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា នៅក្នុង​ខេត្ត សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង​ឱ្យបាន​កាន់តែច្រើន ដែលជា​កត្តា​ចូលរួមចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។

​ក្នុងឱកាស​នោះ​ផងដែរ លោកស្រី បាន ស្រីមុំ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ គឺ​ត្រូវ​រួមគ្នា​សំអាត​នៅមុខ​ផ្ទះ និង​ម្ចាស់​ទីតាំង​អាជីវកម្ម​របស់ខ្លួន ឲ្យ​បានជា​ប្រចាំ ជាពិសេស អាជីករ​លក់ដូរ​នៅតាម​ទី​សាធារណៈ តាម​សួនច្បារ និង​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ត្រូវធ្វើ​ការ​វេច​ខ្ចប់​កាកសំណល់ ឬ​សំរាម​ឲ្យ​បានល្អ និង​នាំយកទៅ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត គឺ​មិនត្រូវ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​នៅតាម​ទីសាធារណៈ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភ័ណភាព និង​អនាម័យ​សាធារណៈ​។

​សូមបញ្ជាក់ថា រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​ល្បី​ជាងគេ នៅក្នុង​ខេត្ត​ប៉ៃលិន ដែលមាន​ទឹកធ្លាក់រ​ហូ​តដល់ ៩​ ជាន់ និង​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ ​៥៧ ប្រមាណ​ជាង ៧​គីឡូម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​បច្ចុប្បន្ន​អាជ្ញាធរខេត្ត បាន​ស្ថាបនា​រួចរាល់ ផ្លូវ​បេតុង​អា​មេ ១​ ខ្សែ​ប្រវែង​ជាង​៣​គីឡូម៉ែត្រ ឡើងទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ​នេះ ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម