ព័ត៌មានជាតិ
សម្ដេច ស ខេង៖ ល្បែងខុសច្បាប់ជាមេរោគនាំឲ្យមានបទល្មើសក្នុងសង្គម
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមមហាផ្ទៃបានថ្លែងថា ល្បែងស៊ីសងខុសច្បាប់ គឺជាមេរោគមហារីកសង្គម និងជាមែកធាងដែលនាំឲ្យមានបទល្មើសផ្សេងៗនៅកម្ពុជា ដូចជាបទល្មើសជួញដូរមនុស្ស និងការឆបោកជាដើម។
សម្ដេច ស ខេង ថ្លែងបែបនេះនៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី ១៩ ខែកញ្ញានេះ ក្រោយបញ្ចប់កិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្សនៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង ថ្លែងដូច្នេះថា «ល្បែងខុសច្បាប់ ជាមេរោគមហារីកនៃសង្គម បើមិនដោះស្រាយទេនោះ មេរោគនេះនឹងកាន់តែរីកធំឡើង ហើយធ្វើឲ្យបញ្ហាសង្គមកាន់តែស្មុគស្មាញ»។
សម្ដេចក្រឡាហោមអះអាងថា ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ជាមែកធាងដែលនាំឲ្យមានបទល្មើស ជួញដូរមនុស្ស ការធ្វើទារុណកម្ម ការជួញដូរពលកម្ម និងបទល្មើសឆបោក កើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងវិធានការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញយន្ដការចំនួន ៣ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ គឺយន្តការសង្គ្រោះជនរងគ្រោះ យន្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការផ្ដន្ទាទោសជនប្រព្រឹត្តបទល្មើសតាមផ្លូវច្បាប់ជាធរមាន។
ជាមួយគ្នានេះសម្ដេច ក៏ជំរុញឲ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវមានម្ចាស់ការទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គួរជម្រាបថា កាលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបង្កើតក្រុមការងារថ្នាក់ជាតិបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន រួមទាំងសមាជិកមួយចំនួនទៀត។
តាមរយៈសារជាសំឡេង កាលពីថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសគណៈអភិបាលរាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ ត្រូវតែបង្ក្រាបឲ្យអស់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។
សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រសិនបើមន្ត្រីណាមិនទទួលខុសត្រូវលើការចុះបង្រ្កាបបទល្មើសនេះ ហើយអនុញ្ញាតឲ្យល្បែងស៉ីសងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនសម្ដេចនឹងដកចេញពីមុខតំណែង៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ