ព័ត៌មានជាតិ
ខំច្នៃក្រមាខ្មែរធ្វើជាសម្លៀកបំពាក់ បែរមានអ្នករិះគន់ថា «ស្រែៗមិនទាន់សម័យ»
ប្រជាជនមួយចំនួនហាក់មិនឲ្យតម្លៃទៅលើសម្លៀកបំពាក់ដែលច្នៃចេញពីវប្បធម៍ខ្មែរ និងមិនដឹងពីគុណតម្លៃរបស់វានោះទេ។ ស្រ្តីជាជាងកាត់ដេរសម្លៀកបំពាក់ម្នាក់ដែលច្នៃក្រមាខ្មែរជាផលិតផលផ្សេងៗ បានបង្ហាញការខកចិត្តក្រោយមានជនមួយចំនួនតូចមិនឲ្យតម្លៃលើការប្រឹងប្រែង ថែមទាំងលេបខាយថាគ្មានប្រយោជន៍ទៀត។

អ្នកស្រី ចាន់ ស្រីនិច ជាជាងច្នៃសម្លៀកបំពាក់ចេញពីក្រមាខ្មែរ រស់នៅភូមិកំពង់ក្រសាំងក្រោយ ឃុំកន្តៀង ស្រុកកន្តៀង ខេត្តពោធិ៍សាត់។
អ្នកស្រី ចាន់ ស្រីនិច បានប្រាប់ពីប្រវត្តិនៃការចាប់ផ្តើមជំនាញដេរខោអាវឆ្នៃចេញក្រមាខ្មែរនេះ គឺនៅក្នុងឆ្នាំ២០២០ ដោយដំបូងកើតចេញពីការស្រលាញ់ ហើយក៏បានយកក្រមាច្នៃធ្វើជាសំពត់មកស្លៀកខ្លួនឯង ហើយបានផុសនៅបណ្តាញសង្គមនានា ក៏មានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួន ពិសេសនៅរាជធានីភ្នំពេញ បានឆាតមកកម្ម៉ង់កាត់ចេញជាម៉ូតផ្សេងៗមកដល់សព្វថ្ងៃនេះ។
យ៉ាងណាមិញ គំនិតច្នៃប្រឌិតនេះ បែរជាទទួលការចំអកឡកឡើយព្រមទាំងមិនឲ្យតម្លៃទៅវិញ។
បើតាមអ្នកស្រី ស្រីនិច បានរំលឹកពីមតិរិះគន់ពីជនមួយចំនួនថា «ដេរចេញមកស្រែ មិនទាន់សម័យ របស់អីស្រែសុទ្ធយកក្រមាមកស្លៀក។ ក្រមាទិញមកថោកសោះ ហេតុអ្វីលក់ក្នុងតម្លៃថ្លៃបែបនេះ»។
ពេលឃើញមតិរិះគន់ទាំងនេះ អ្នកស្រីបានបង្ហាញការខកចិត្ត ដោយសារពួកគេមិនបានគិតពីកម្លាំងញើសឈាម ហើយកើតពីការខិតខំឆ្នៃប៉ុណ្ណាទើបអាចទទួលបានខោអាវមួយឆុតៗ។

សម្លៀកបំពាក់ និងវត្ថផ្សេងៗដែលអ្នកស្រី ស្រីនិច បានឆ្នៃចេញពីក្រមា មានដូចជា សំពត់ខ្មែរ កាប៉ូប ប៉ូចង់សក់ ក្រមាពានា សម្លៀកបំពាក់ជាឆុតផ្សេងៗ ប្រភេទខោផ្សេងៗ អាវដៃខ្លី ឬដៃវែង តាមការកម្មង់ចង់បានរបស់ភ្ញៀវ តម្លៃចាប់ពី ២០ដុល្លា ២៥ដុល្លា ដល់ ៣០ដុល្លារ។
តែទោះជាបែបនេះ គំនិតច្នៃប្រឌិតអ្នកស្រី ស្រីនិច ក៏ទទួលបានការគាំទ្រពីបងប្អូននៅក្រៅប្រទេសដូចជានៅ សហរដ្ឋអាមេរិក បួករួមទាំងបងប្អូនខ្មែរនៅតាម ២៥ខេត្តក្រុង ទើបអាចឲ្យអ្នកស្រីមានកម្លាំងចិត្តខិតខំបន្ថែមទៀតរហូតមកដល់ពេលបច្ចុប្បន្ន។
ជាចុងក្រោយ អ្នកស្រីក៏សូមឲ្យប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រនៅអ្វីដែលជាផលិតផលខ្មែរ និងសុំឲ្យប្រជាជនមួយចំនួនឈប់គិតអគតិ ដែលនាំឲ្យវប្បធម៍ខ្មែរគ្មានការរីកចម្រើន និងកាន់តែបាត់បង់ទៅ។

គួរបញ្ជាក់ថា តារាចម្រៀងស្រី កញ្ញា ពេជ្យ សោភា ធ្លាប់យកសម្លៀកបំពាក់ច្នៃចេញពីក្រមាខ្មែរ ទៅចូលរួមនៅក្នុងកម្មវិធី « Miss Universe» កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១កន្លងទៅ។ តាមរយៈផ្ទាំងទស្សនីយភាពនេះ បានធ្វើឲ្យមហាជនខ្មែរគាំទ្រយ៉ាងខ្លាំង។


ដោយឡែកពិធីការិនីរូបស្រស់ កញ្ញា ជីមមី តាមរយៈដំណើរកម្សាន្តនៅលើទឹកដីសហារដ្ឋអាមេរិក កាលពីខែ មិថុនា កន្លងទៅ ក៏បានបង្ហាញពីសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរយ៉ាងស្រស់ស្អាតប្រណីត ពាក់ដើរលេងបង្អួតជនបរទេសពេញទីក្រុង Beverly Hills សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបណ្តាជនបរទេស ថែមទាំងបានសួរនាំពីឆុតមួយនេះ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី