ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា៖ សូមកុំឲ្យគ្រឹះស្ថានសិក្សាឯកជនក្លាយជាទីជម្រកនៃជំងឺកូវីដឲ្យសោះ
ខណៈពេលដែលក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការសាលាឡើងវិញនោះ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានសិក្សាកម្ពុជា បានណែនាំដល់គ្រឹះស្ថានសិក្សាឯកជនទាំងអស់ត្រូវគោរពទៅតាមស្តង់ដាអនាម័យរបស់ក្រសួងអប់រំយុវជននិងកីឡា និងធ្វើយ៉ាងណាកុំឲ្យគ្រឹះស្ថានសិក្សាឯកជនក្លាយជាទីជម្រកនៃជំងឺកូវីដ១៩។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានសិក្សាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ធ្នូនេះដោយបានស្នើឲ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ ចាប់ពីមតេយ្យសិក្សារហូត
ដល់ឧត្តមសិក្សា បើកសាលាឡើងវិញទៅតាមកាលបរិច្ឆេទស្របតាមការអនុញ្ញាតរបស់ក្រសួងអប់រំចាប់ពីពេលនេះតទៅ។
លោកបានបន្តថា ប៉ុន្តែត្រូវតែគោរពទៅតាមស្តង់ដាអនាម័យរបស់ក្រសួងអប់រំយុវជននិងកីឡា ពិសេសអនុសាសន៍របស់សម្តេច៣ការពារ និង៣កុំ។
លោកបានបន្ថែមថា វិធានការណ៍៣ការពារ រួមមាន ពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នានិងនៅគ្រប់ទីកន្លែង។ ចំពោះ៣កុំវិញរួមមាន កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ កុំទៅកន្លែងមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នានៅពេលជួបគ្នា។
លោកបានណែនាំទៀតថា «លៃយ៉ាណាកុំឲ្យគ្រឹះស្ថានសិក្សាឯកជនរបស់យើង ក្លាយជាទីជម្រកឬផ្ទុកនៃជំងឺកូវីដឲ្យសោះ ទាំងអស់គ្នាយើងត្រូវចូលរួមទាំងអស់អស់គ្នា»។
ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនបើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅបន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»។ ប៉ុន្តែក្រសួងអប់រំតម្រូវជាចាំបាច់ ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។
លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា នៅទូទាំងប្រទេសមានគ្រឹះស្ថានសិក្សាឯកជនទាំងអស់ចំនួន៦៦៦សាលា ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន៤០០សាលានិងតាមខេត្តចំនួ២៦៦សាលា។
លោក ហេង វ៉ាន់ដា បានបញ្ជាក់ថាបច្ចុប្បន្នសមាគមមានគ្រឹះស្ថានសិក្សាឯកជនជាសមាជិកចំនួន១០៥សាលា ក្នុងនោះមានសាលាកម្រិតចំណេះទូទៅមានចំនួន៦០សាលាមានសិស្ស៣០ម៉ឺននាក់និងកម្រិតឧត្តមសិក្សាចំនួន៤៥សាលា មាននិស្សិតប្រមាណ២៥ម៉ឺននាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ