Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថាប័នពាក់ព័ន្ធសម្រួលដករបាំងមិនចាំបាច់ ជូនភ្ញៀវទេសចរអន្តរជាតិ

បានផុស

នៅ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើស្ថាប័នពាក់ព័ន្ធ និងមន្ត្រី​ច្រកព្រំដែនអន្តរជាតិ​ ជួយសម្រួលដករបាំងមិនចាំបាច់មួយចំនួន ជូនភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរចូលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ១៨ ខែកញ្ញាម្សិលមិញ លោក ថោង ខុន ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើ​ដំណើរ​ និង​ដឹកជញ្ជូន​ទេសចរ និងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ មានប្រសាសន៍ថា មកដល់ពេលនេះ ​កម្ពុជាបានលុបចោលនូវលក្ខខ័ណ្ឌការតម្រូវអ្នកដំណើរ​អន្តរជាតិ​ធ្វើចត្តាឡីស័ក ​ការតម្រូវឲ្យមានលទ្ធផលតេសត្តPCR ៧២ម៉ោង ​ និងការតម្រូវធ្វើតេស្តរហ័សជាដើម លើភ្ញៀវអន្តរជាតិនានា ពេលមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

លោករដ្ឋមន្ត្រី បន្តថា ​បច្ចុប្បន្នភ្ញៀវអន្តរជាតិទាំងអស់ចូលមកកម្ពុជា គឺអាចស្នើ​សុំធ្វើ​ទិដ្ឋាកានៅពេលមកដល់ VISA ON ARRIVAL បាន និងតម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ បញ្ជាក់​ការ​ចាក់វ៉ាក់សាំងដូសមូល​ដ្ឋានពេញលេញ ១បន្ថែមតែប៉ុណ្ណោះ ។ ដោយឡែកអ្នកដំណើរមិនទាន់ចាក់វ៉ាក់​សាំងកូវីដ-១៩​ គឺតម្រូវធ្វើតេស្តរហ័ស នៅពេលចូលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ពាក់ព័ន្ធបញ្ហាការធ្វើសាលាកបត្រចូល Arrival Card សេចក្តីប្រកាស​របស់​គយ និងរដ្ឋាករកម្ពុជា  សេចក្តីប្រកាសុខភាពរបស់មន្ត្រីចត្តាឡីស័កមួយចំនួនទៀត គឺមិនមាន​តម្រូវទេ ដោយគ្រាន់តែមាន​លិខិត ឆ្លងដែន ​មានសុពលភាព ​និងបណ្ណចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី បានបន្ថែមថា មន្ត្រីច្រកទ្វារព្រំដែន រួមមាន៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ និងរដ្ឋាករ នគរ បាលទេសចរណ៍ និងមន្ត្រីចត្តាឡីស័កជាដើម ​ត្រូវសហការធ្វើបដិសណ្ឋារកិច្ចល្អ លុបបំបាត់​ភាពអសកម្ម​ ជាពិសេសមន្ត្រីច្រកទ្វារអន្តរជាតិទំាងអស់ ត្រូវរួមគ្នាអនុវត្តគោលការណ៍ ធ្វើឲ្យ​ភ្ញៀវជឿជាក់ ​តម្លៃសមរម្យ និងសម្រួលការធ្វើដំណើរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម