ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ប្រាប់ឱ្យអភិបាលស្រុកបូទុមសាគរ ដែលចូលកាន់តំណែងថ្មី ត្រូវទប់ស្កាត់បទល្មើសធនធានធម្មជាតិ
លោកស្រី មិថុនា ភូថង អភិបាលខេត្តស្រ្តីដំបូងរបស់កម្ពុជា បានប្រាប់ដល់លោកអភិបាលថ្មី ស្រុកបូទុមសាគរ ចាំបាច់ទប់ស្កាត់ និងពង្រឹងការលើកកម្ពស់គ្រប់គ្រងថែរក្សាការពារដីព្រៃក្នុងតំបន់អភិរក្ស។
ការដាស់ស្មារតីរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅពេលនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងលោក ក្រូច បូរីសីហា ជាអភិបាលថ្មីនៃស្រុកបូទុមសាគរ ជំនួសលោក ហាក់ ឡេង ដែលឡើងទៅកាន់តំណែងអភិបាលរងខេត្តកោះកុង កន្លងទៅថ្មីៗនេះ។

លោកស្រី មិថុនា ភូថង គូសបញ្ជាក់ទៀតថា ការពង្រឹងការគ្រប់គង និងការការពារធនធានធម្មជាតិ ដោយសារភូមិសាស្ត្រខេត្តកោះកុង គ្របដណ្ដប់ភាគច្រើនដោយតំបន់ការពារអភិរក្ស ហើយតែងតែទទួលរងនូវការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដីព្រៃដីដោយខុសច្បាប់។ ហេតុដូច្នេះ លោកអភិបាលថ្មីស្រុកបូទុមសាគរ ត្រូវលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារ ធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទឱ្យបានជាប់ជាប្រចាំ។ ជាពិសេសបន្តបង្កើនការផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

ក្រៅពីការណែនាំឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ លោកស្រីអភិបាលខេត្តកោះកុង ក៏ដាក់បទបញ្ជាផ្ទាល់មាត់ទៅកាន់អាជ្ញាធរសមត្ថកិច្ចស្រុកបូទុមសាគរ និងបណ្តាក្រុងស្រុកផ្សេងៗទៀត អនុវត្តការបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ឱ្យអស់ និងម៉ឺនម៉ាត់បំផុត តបនឹងបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចៀសវាងប្រជាពលរដ្ឋបន្តរងគ្រោះព្រោះការញៀនល្បែង។ រីឯការផ្តល់សេវារដ្ឋបាលសាធារណៈ ក៏ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់លើបែបបទរដ្ឋបាល ព្រមទាំងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវានានា កាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

បញ្ហាទាំង៣ចំណុចនេះ ត្រូវបានលោក ក្រូច បូរីសីហា អភិបាលថ្មីស្រុកបូទូមសាគរ បានប្តេជ្ញាចិត្តពុះពារអនុវត្តការងារដោយឈរលើស្មារតីទទួលខុសត្រូវលើតួនាទីតំណែងរបស់ខ្លួនដែលត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកោះកុង ផ្តល់ទំនុកចិត្តមកអោយខ្លួន។
លោកអភិបាលស្រុកបូទុមសាគរ ថ្លែងថា រាល់សំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ លោកនឹងតាមដានពិនិត្យចំពោះការផ្តល់សេវារដ្ឋបាលសាធារណៈ ដោយធ្វើយ៉ាងណាលឿនឆាប់រហ័ស ទាន់ពេលវេលា និងតម្លាភាព ចៀសវាងការថ្នាំងថ្នាក់ណាមួយរបស់ពលរដ្ឋមូលដ្ឋាន។ ទៀតសោត លោកប្រឹងប្រែងដោះស្រាយវិវាទបញ្ហានានាត្រឹមតែថ្នាក់មូលដ្ឋានប៉ុណ្ណោះ ដោយសំដៅកាត់បន្ថយការប្តឹងផ្តល់ទៅកាន់តុលាការ ដោយពួកគាត់អាចចំណាយពេលវេលា និងថវិកា ជាដើម ក្នុងន័យជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម និងភាពសុខុដុមរមនា ឆ្លើយតបនឹងគោលការណ៍ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ