ព័ត៌មានជាតិ
បណ្ឌិត ជេត ជាលី៖ ភាសាបារាំងសំខាន់សម្រាប់ប្រទេសយើង តែបច្ចុប្បន្នមិនសូវមានអ្នករៀន
អក្សរសាស្រ្តបារាំង ជាជំនាញមួយ ដែលធ្លាប់មានអ្នកចាប់អារម្មណ៍រៀនជាច្រើន កាលពីដើម តែក្រោយមកកម្រិតនៃនិសិ្សតមានការធ្លាក់ចុះ ដោយសារមិនសូវមានអ្នកចាប់អារម្មណ៍ និងប្រើប្រាស់ច្រើន ក្រៅពីនិស្សិតនៅសាលាតិចណូ និងសាលាពេទ្យ។ ជាការពិត ភាសាបារាំង មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដោយសារឯកសារជាច្រើននិយាយអំពីកម្ពុជា ត្រូវបានចងក្រងជាភាសាបារាំង។ នេះជាការបញ្ជាក់របស់លោក បណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបណ្ឌិត ជេត ជាលី បានលើកឡើងថា បច្ចុប្បន្ននេះ និស្សិតរៀនភាសាបារាំង នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងធ្លាក់ចុះ ក្នុងមួយឆ្នាំៗ មានអ្នកសិក្សាជំនាញនេះខ្ទង់ ១០០នាក់ប៉ុណ្ណោះ ពោលគឺស្ទើរតែនិស្សិតអាហារូបករណ៍ទាំងអស់។
លោកបណ្ឌិត សង្កត់ធ្ងន់ថា« ភាសាបារាំងជាភាសាសំខាន់ មិនអាចអត់បានទេ សម្រាប់ប្រទេសយើងដែលធ្លាប់រស់នៅក្រោមការចាត់ចែងរបស់បារាំងជាង ៩០ឆ្នាំ ប្រវត្តិសាស្ត្រខ្មែរច្រើនណាស់ បើមិនចេះអានជាភាសាបារាំង គឺរកមិនបានទេ ប៉ុន្តែយុវជនយើងមើលមិនសូវឃើញសារសំខាន់ ឬក៏គាត់រៀនទៅ ពិបាករកការងារធ្វើ ចំនួននិស្សិតនេះ ធ្លាក់ចុះទៅៗ ខ្ញុំបារម្ភមែនទែន យើងត្រូវធ្វើការជាមួយទូតបារាំង ដើម្បីលើកកម្ពស់ឡើងវិញ»។
លោកបណ្ឌិត ជេត ជាលី ក៏កត់សម្គាល់ឃើញថា បារាំងខ្លួនឯងក៏មានការប្រែប្រួលខ្លះដែរ។«ពីមុនអ្នកដែលរៀនពូកែ គាត់(បារាំង)ធ្លាប់យកទៅស្រុកបារាំងពីរបីខែ ដើម្បីឈ្វេងយល់ពីការប្រើប្រាស់ភាសាបារាំង តែឥឡូវគាត់កាត់គោលការណ៍នេះអស់ហើយ»។
ទន្ទឹមនឹងការធ្លាក់ចុះនិស្សិតរៀនភាសាបារាំងនេះ លោកបណ្ឌិត ជេត ជាលី មើលឃើញថា ភាសាថៃ ជប៉ុន អង់គ្លេស ចិន បច្ចុប្បន្នមាននិស្សិតរៀនច្រើន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

និស្សិតដែលបញ្ចប់ការសិក្សាអក្សរសាស្រ្តបារាំង នឹងទទួលបានចំណេះដឹង ផ្នែកវប្បធម៌ អរិយធម៌ សង្គមសេដ្ឋកិច្ច និងប្រវត្តិសាស្ត្រ ភូមិសាស្រ្តនៃប្រទេសបារាំង, ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង, ផ្នែកបកប្រែភាសាបារាំង-ខ្មែរ និងផ្នែកភាសាបរទេសសម្រាប់ឯកទេសភោជនីយអាហារ សណ្ឋាគារ និងឯកទេសផ្សេងទៀត។
ចំពោះនិសិ្សតបញ្ចប់ការសិក្សាជំនាញនេះ អាចបម្រើការងារដូចជា៖ ជាសាស្រ្តាចារ្យភាសាបារាំងតាមគ្រឹះស្ថានសិក្សាអប់រំ, ធ្វើការតាមក្រុមហ៊ុនបកប្រែ ក្រុមហ៊ុនឯកជន ស្ថានទូត ឬអង្គការក្រៅរដ្ឋាភិបាល ឬជាមគ្គុទ្ទេសក៍ផ្នែកភាសាបារាំង ជាដើម៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់