Connect with us

ព័ត៌មានជាតិ

​ប្រមុខការពារជាតិកម្ពុជា​បញ្ជាក់ជំហរគាំទ្រគោលនយោបាយចិនតែមួយ​

បានផុស

នៅ

​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់​ជំហរម៉ឺម៉ាត់របស់កម្ពុជាក្នុងការ​គាំទ្រឥតងាករេនូវគោលនយោបាយចិនតែមួយ និងចក្ខុវិស័យ​សហគមវាសនារួមរវាងចិន-កម្ពុជា។

​សម្ដច ទៀ បាញ់ ​មានប្រសាសន៍​នៅក្នុង​ពិធីផ្ទេរ ​និងប្រគល់រថយន្ត និងសម្ភារយោធារបស់ក្រសួង​ការពារជាតិចិននៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២នៅខេត្តកំពង់ឆ្នាំងជាមួយវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចពិជ័យសេនា ទៀ បាញ់មានប្រសាសន៍ថា កម្ពុជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជន​ចិន​ដែលបានផ្ដល់ជំនួយរថយន្ត និងសម្ភារមួយ​ចំនួនដល់​ក្រសួងការ​ពារជាតិដែលសម្ដេចអះអាងថាជំនួយនេះនឹងរួមចំណែក​ការការពារសន្តិភាព ​ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុល​និយមមួយក្ដាប់តូច។

​លើសពីនេះ ជំនួយឧបត្ថម្ភសម្ភារយោធានៅពេលនេះ បានរួមចំណែកយ៉ាងសំខាន់​ក្នុងការហ្វឹក​ហ្វឺនជួយសង្គ្រោះគ្រោះមហន្តរាយ ​ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាល និងសង្គមកិច្ច។​

​ម្យ៉ាងទៀតជំនួយឧបត្ថម្ភទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីមិត្តភាព​សាមគ្គីភាព និងជាមិត្តដែកថែបដ៍ពិតប្រាកដដែលតែងតែជួយគាំទ្រកងទ័ពប្រជាជនកម្ពុជាគ្រប់គ្រាលំបាក បានទាន់ពេលវេលា និងគ្មានលក្ខខណ្ឌក្នុងស្មារតីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៍ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៍ស៊ីជម្រៅគ្រប់ជ្រុងជ្រោយកាន់តែរឹងមាំ។

​សម្ដច ទៀ បាញ់អះអាងថា ​ក្នុងស្ថានភាពតានតឹង​ផ្នែកភូមិសាស្ត្រនយោបាយ​នៅក្នុងតំបន់​យុទ្ធសាស្ត្រមួយចំនួនទាំងនៅក្នុងទ្វីបអាស៊ីដែលជាចំណោទបញ្ហា ហានិភ័យដល់ស្ថិរភាព និងសកលលោកនាពេលបច្ចុប្បន្ន និងអនាគត។ ​​

​សម្ដច ទៀ បាញ់បន្តថា ​កិច្ចសហប្រត្តិបត្តិការទ្វេភាគីនៃកងទ័ពប្រទេសទាំងពីរ​កាន់តែមាន​ភាព​ស្អិតរមួត ក្នុងភាពជាដៃគូ និងដំណើរការការងារសម្រេចជាប្រក្រតីជាបន្តបន្ទាប់​តាមផែនការ​ស្រប​តាមចក្ខុវិស័យ​ថ្នាក់ដឹកនាំប្រទេសទាំងពីរ។

​ក្រសួងការពារជាតិចិននៅថ្ងៃទី ២០ ខែកញ្ញា ២០២២នេះ បានផ្ដល់រថយន្តជំនួយឥតសំណង​ដល់​កម្ពុជា​ចំនួន ១០៧ គ្រឿង និងសម្ភារយោធាមួយចំនួនក្នុងការបម្រើដល់វិស័យយោធានៅកម្ពុជា៕​​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

កីឡា១ ម៉ោង មុន

កំពង់ចាម​ឈ្នះ​ខេត្ត​កែប ៦-២ ជើងទី១ ថ្នាក់​ខេត្ត​ វគ្គ​៤ក្រុម​ពានសម្តេច​តេជោ

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីចំណាស់ម្នាក់រងរួបសន្លប់ស្ដូកស្ដឹង ក្រោយពីត្រូវក្រុមជនសង្ស័យឆក់ខ្សែ ក ដួលបោកក្បាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អបអរសាទរ ! អ្នកនៅក្រុងកំពត ដែលទទួលបានរង្វាន់ធំទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ  

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា លើពន្ធប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ឆាកតន្រ្តីដ៏ល្បីល្បាញកំឡុងឆ្នាំ២០០០ លើទឹកដីបាត់ដំបង ជាកន្លែងដំបូងដែល ឱក សុគន្ធកញ្ញា ឡើងបង្ហើរសំនៀង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ផ្ទុះការចាប់អារម្មណ៍! ក្រោយស្ថាប័ន Supranational Cambodia ប្រកាសវត្តមាន AnNa Rose ចូលរួមប្រកួត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

Sokha Hotels

ព័ត៌មានពេញនិយម