ព័ត៌មានជាតិ
រដ្ឋមន្ត្រីជំរុញមន្ទីរកសិកម្មអនុវត្តសាកល្បងកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្ទីរកសិកម្មខេត្តទាំងអស់ ត្រូវជំរុញឱ្យមានការអនុវត្តសាកល្បងការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងខេត្តនីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រោះវិស័យនេះមានតួនាទីសំខាន់ក្នុងការបង្កើនភាពធន់ទ្រាំនៃប្រព័ន្ធផលិតកម្ម។

ពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពី កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពមានតួនាទីសំខាន់ក្នុងការបង្កើនភាពធន់ទ្រាំ នៃប្រព័ន្ធផលិតកម្មដោយសារសម្ពាធជីវៈ និងអជីវៈ ព្រមទាំងផ្តល់ផលប្រយោជន៍ជាច្រើនដូចជា ជួយកម្ចាត់ស្មៅ កែប្រែស្ថានភាពដី និងទប់ស្កាត់ការហូរច្រោះដីជាដើម។

លោករដ្ឋមន្ត្រីបានបន្តថា យន្តការដែលបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះ គឺតាមរយៈបង្កើតជាវេទិកាថ្នាក់ជាតិមួយតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” សម្រាប់ផ្តល់ការគាំទ្រ និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ អង្គភាពស្រាវជ្រាវ គ្រឹះស្ថានអប់រំ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្តល់ពូជដំណាំ សហគមន៍កសិកម្ម អ្នកផ្តល់សេវាកម្មគ្រឿងយន្តកសិកម្ម និងដៃគូអភិវឌ្ឍន៍។ល។ អាចប្រាស្រ័យទាក់ទងគ្នា សហការគ្នា ដើម្បីលើកកម្ពស់កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា តាមរយៈការស្រាវជ្រាវ ការផ្សព្វផ្សាយចំណេះដឹង ការសម្របសម្រួល និងការចងក្រងបណ្តាញការងារ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាប្រកបដោយប្រសិទ្ធផល។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាលទ្ធផល តាមរយៈការសម្របសម្រួលដោយសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យផ្ទៃដីអនុវត្តតាមបែបកសិកម្មអភិរក្សនៅតាមបណ្តាខេត្តគោលដៅ រួមមានខេត្តបាត់ដំបង (ស្រុករតនៈមណ្ឌល ស្រុកបាណន់ និងស្រុកសង្កែ) ខេត្តកំពង់ធំ (ស្រុកសន្ទុក) និងខេត្តព្រះវិហារ (ស្រុករវៀង) មានចំនួនកើនឡើងគួរឱ្យចាប់អារម្មណ៍ គឺមានផ្ទៃដីប្រមាណ ៥០០ ហិកតា នៅឆ្នាំ២០១៩ កើនឡើងដល់ ១ ៣៩៣ ហិកតា នៅឆ្នាំ២០២០ និងជាង ២ ០០០ ហិកតា នៅឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានណែនាំដល់សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា គួរសហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលទ្ធភាពរៀបចំឱ្យមានកញ្ចប់ថវិកាពីកម្មវិធីថវិការបស់ក្រសួងទៅតាមលទ្ធភាព ដើម្បីជួយ និងសម្របសម្រួលជាមួយតួអង្គពាក់ព័ន្ធនានា សំដៅជំរុញការអនុវត្តកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះដែរគម្រោង ឬកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មទាំងអស់ដែលទទួលបានហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងពីគ្រប់ដៃគូអភិវឌ្ឍន៍នានា ត្រូវពិចារណាអំពីការបញ្ជ្រាបឱ្យមានសកម្មភាពការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងនោះផងដែរ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព និងកសិកម្មអេកូឡូស៊ីស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០។

លើសពីនេះទៀត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ ត្រូវជំរុញឱ្យមានការអនុវត្តសាកល្បងការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងខេត្តនីមួយៗ តាមរយៈគំនិតផ្តួចផ្តើម ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត