ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ គ្រូពេទ្យត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជំងឺគ្រប់កាលៈទេសៈ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសំណូមពរដល់បុគ្គលិកពេទ្យទាំងអស់ ជាពិសេសមន្ទីរពេទ្យបង្អែក ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យឲ្យកាន់តែល្អថែមទៀត។

លោកជំទាវ ម៉ែន សំអន សំណូមពរបែបនេះ ខណៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ-១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។

លោកជំទាវ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ ដោយក្តីនឹករលឹក។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សមិទ្ធិផល ដែលបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ រួមមាន៖ អាគារជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នងកម្ពស់ ១ជាន់ មានទំហំ ៩០ម៉ែត្រ x ៣០ម៉ែត្រ ធ្វើពីគ្រឹះ សសរបេតុងដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ ១.៧៤២.៨៣០ដុល្លារ និង អគារមន្ទីរពិសោធន៍ ១ខ្នង ទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសាងសង់អស់ចំនួន ២៧០.០០០ ដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការដំឡើងម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកជំទាវ ម៉ែន សំអន បានកោតសសើរដល់រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ទទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ខេត្ត ជាពិសេសការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ចំណែកឯ អាគារថ្មីរួមជាមួយនឹងសមិទ្ធផលដែលសម្ពោធថ្ងៃនេះ បានឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃវិស័យសុខាភិបាល ជាពិសេស ការចូលរួមចលនាពីមហាជនគ្រប់ទិសទី ដែលបានសាងសង់ មន្ទីរពេទ្យបង្អែកនេះ ដើម្បីបំពេញបន្ថែមដល់ការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន និង រួមចំណែកដោះស្រាយការលំបាករបស់ប្រជាជននៅមូលដ្ឋានផង និងជួយជំរុញវិស័យសុខាភិបាលផង។

អាគារថ្មីមួយនេះ រួមជាមួយនឹងការបំពាក់នូវឧបករណ៍ទំនើបៗ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺកូវីដ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋយើង ជាពិសេស ស្ត្រី និងកុមារ នឹងជម្រុញ វិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង។

លោកជំទាវ ក៏បានស្នើដល់បុគ្គលិកសុខភិបាល ទាំងអស់បន្តអនុវត្តន៍កាន់តែប្រសើរថែមទៀតដូចជា៖
ទី១.សូមបុគ្គលិកពេទ្យទាំងអស់ ជាពិសេសមន្ទីរពេទ្យបង្អែកនេះ ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះ និងពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវបន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយដើម្បីផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារ-សុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។

ទី២.សូមបុគ្គលិកពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ។ ម្យ៉ាងទៀត ខ្ញុំសូមស្នើមន្ទីរពេទ្យទាំងអស់ ត្រូវថែររក្សាអនាម័យ ភាពស្អាតស្អំ គ្មានធូលី និងមេរោគ ជាពិសេសត្រូវសំអាតសម្ភារៈបរិក្ខាពេទ្យ កម្រាលឥដ្ឋ បន្ទប់អ្នកជម្ងឺ និងទីធ្លាពេទ្យទាំងមូលជាប្រចាំ។

ទី៣.ស្នើរដ្ឋបាលខេត្តព្រះសីហនុ អជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ រួមជាមួយបុគ្គលិកមន្ត្រីរាជការនិងប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សាសមិទ្ធិផលនេះ ដើម្បីជាប្រយោជន៍សម្រាប់សុខភាពសាធារណៈនៅខេត្តព្រះសីហនុរបស់យើងបានយូរអង្វែង និងជម្រុញនូវវធានការអប់រំដល់ប្រជាពលរដ្ឋ ក្នុងការថែរក្សាអនាម័យ និងការរស់នៅស្អាតតែម្ដងទើបមានសុខភាពល្អ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?