ព័ត៌មានជាតិ
តម្បាញខ្មែរ កន្ទេលកក់ស្ទើរតែបាត់បង់ ព្រោះគ្មានទីផ្សារគាំទ្រ
អ្នកតម្បាញកន្ទេលកក់ នៅខេត្តស្ទែងត្រែង បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកទីផ្សារលក់កន្ទេលនេះផង ដើម្បីជំរុញដល់ការអភិរក្សមុខរបរមួយនេះ ស្ថិតនៅគង់វង្ស ព្រោះវាជាចំណេះវិជ្ជាមួយនៅសេសសល់ពីដូនតាយើងតរៀងមក។

លោក ឡោក ហេង អ្នកត្បាញកន្ទេលកក់បានបញ្ជាក់ថា៖ ការតម្បាញកន្ទេលវាជារបរមួយរបស់ប្រជាពលរដ្ឋយើងមានតាំងពីយូរលង់មក ដែលជារបរទីពីរបន្ទាប់ពីការធ្វើស្រែចម្ការ ដែលខ្មែរយើងមានភាពច្នៃប្រឌិតចេញពីវត្ថុធាតុដើម គឺ(ដើមកក់ជ្រលក់ល័ក្ដនិងខ្សែក្រចៅ)។ លោកបន្តថា ការផលិតកន្ទេលមួយត្បាញ២ឬ៣ថ្ងៃទើបហើយ បើត្បាញលឿនមួយថ្ងៃបានមួយលក់តម្លៃចាប់ពី៨ម៉ឺនរៀលទៅ១២ម៉ឺនរៀលតាមទំហំធំឬតូច។ លោកក៏បានបន្តទៀតថា មុខរបរនេះបច្ចុប្បន្នពុំសូវមានអ្នករៀនសូត្របន្តទេ ហើយពួកគាត់ព្រួយបារម្ភខ្លាចនៅពេលអនាគតបាត់បង់នូវវិជ្ជាជីវៈនេះទាំងស្រុង ដោយសារតែផលិតផលមួយនេះ គ្មានការគាំទ្រពីអតិថិជន។

លោក ឃឿន ម៉ានី ជំនួយការរៀបចំរមណីយដ្ឋានទេសចរណ៍បក្សីមេគង្គ បានទទួលស្គាល់ថា មុខរបរបុរាណមួយនេះ មិនមានសម្បូរបែបទេ ជាពិសេសនៅខេត្តស្ទឹងត្រែងគ្មានតែម្តង។ លោកតែងគិតស្រមៃថា មុខរបរវប្បធម៌មួយនេះ បើយុវជនជំនន់ក្រោយមិនបានរៀនសូត្របន្តវានឹងបាត់បង់ជាមិនខាន ទើបនៅរមណីយដ្ឋានទេសចរណ៍បក្សីមេគង្គ នាំយកផលិតផលមួយនេះមកធ្វើនៅទីតាំងនេះតែម្តង។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា នេះជាផ្នែកមួយបានជួយលើកស្ទួយដល់វិស័យទេសចរណ៍នៅក្នុងស្រុក ក្នុងពេលដែលវិស័យឯកជនបានយល់ដឹងនិងចូលរួមយ៉ាងសកម្ម ជាមួយវិស័យរដ្ឋរួមគ្នាផលិតផលិតផលវិស័យទេសចរណ៍។ លោកបន្តថា តាមរយៈភាពច្នៃប្រឌិនគ្រប់យ៉ាងឲ្យមានភាពល្អប្រណិត និងភាពបៃតងជាមូលដ្ឋានទាក់ទាញភ្ញៀវទេសចរ មកទស្សនាបានច្រើនជាពិសេសតម្បាញបែបបុរាណនេះ។ សូមបញ្ជាក់ថា តម្បាញកន្ទេលខ្មែរយើងបានធ្វើឡើង មានកន្ទេលកក់ -កន្ទេលស្លឹកត្នោត -កន្ទេលស្លឹកទ្រាំង-និងដើមរំពាក់ជាដើមតែបច្ចុប្បន្ន ការផលិតផលិតផលទាំងនេះ មិនសម្បូរបែបទេ៕
អត្ថបទ៖ ងិន លីម
សូមចុចអាន៖ ចិញ្ចឹមមាន់ខ្មៅលក្ខណៈគ្រួសារ អាចរកចំណូលបាន១០០០ ទៅ១៥០០ដុល្លារក្នុងមួយខែ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ