Connect with us

ព័ត៌មានជាតិ

ឈាបនដ្ឋានជាច្រើន កសាងដើម្បីបូជាសពអ្នកជំងឺកូវីដ និងសពទូទៅ ក្រោយបិទឈាបនដ្ឋានកណ្ដាលរាជធានី

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានកសាងឈាបនដ្ឋានជាច្រើន វត្តប្រសិទ្ធីរីម្មារាម ដើម្បីបូជាសពអ្នកជំងឺ កូវីដ-១៩ ហើយក្រោយបញ្ចប់វិបត្តិកូវីដ-១៩ ឈាបនដ្ឋាននេះ នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសពប្រជាពលរដ្ឋទូទៅ ខណៈឈាបនដ្ឋាននៅកណ្តាលរាជធានីនឹងត្រូវបានបិទ ដោយបង្វែរទិសមកកាន់ទីតាំងជាយក្រុងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ នៅវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា វត្តប្រសិទ្ធីរីម្មារាម ជាវត្តថ្មីមួយដែលបានកសាងសមិទ្ធផលជាច្រើន ហើយអ្វីដែលសំខាន់នោះ ទីអារាមនេះ ក្រោមការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានកសាងឈាបនដ្ឋានជាច្រើន ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជំងឺ កូវីដ-១៩ ខណៈប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកត្រូវបានរាតត្បាតខ្លាំងដោយជំងឺកូវីដ-១៩។

អភិបាលរាជធានី មានប្រសាសន៍បន្តថា៖ “វត្តនេះបានដើរតួយ៉ាងសំខាន់ ដោយយើងបានបង្កើតឈាបនដ្ឋានជាច្រើន ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជំងឺ កូវីដ-១៩ ជាមួយនឹងការផ្តល់មឈូស កោដ្ឋ ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ ដែលមានបងប្អូន សាច់ញាតិ ស្លាប់ដោយជំងឺកូវីដ-១៩ នេះផងដែរ”។

លោកឃួង ស្រេង មានប្រសាសន៍បន្ថែមថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចមិនត្រឹមតែរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនប៉ុណ្ណោះទេ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យជំងឺនេះបានថមថយ និងឈានទៅដល់ការបើកឱ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់បន្តថា៖ “ទីតាំងឈាបនដ្ឋានខាងលើនេះ មានទំហំដីជាងមួយហិចតា ហើយក្នុងតំណាក់កាលកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ទីតាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការបូជាសព ដោយប្រើប្រាស់ពេលវេលានៃការដុតសព ម្នាក់ប្រមាណជាង ១ ម៉ោងប៉ុណ្ណោះ ដោយឈាបនដ្ឋាន២ មានឡចំនួន៨”។

លោកបញ្ជាក់ថា ឈាបនដ្ឋាននេះ មានទីតាំងធំទូលាយ សម្រាប់ធ្វើពិធីបុណ្យ។ ក្រោយបញ្ចប់កូវីដ-១៩ ឈាបនដ្ឋាននេះក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសពសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈឈាបនដ្ឋាននៅកណ្តាលរាជធានីនឹងត្រូវបិទ ដោយបង្វែរមកកាន់ទីតាំងខាងលើនេះវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម