ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មស្នើសុំការអន្តរាគមន៍ពីសម្ដេច ស ខេង ទប់ស្កាត់ការនាំចេញជ័រកៅស៊ូ មិនទាន់កែច្នៃទៅបរទេស
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានស្នើសុំការអន្តរាគមន៍ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស។

សំណើនេះកើតមានឡើង បន្ទាប់ពីក្រសួងកសិកម្មរកឃើញថា សកម្មភាពអនាធិបតេយ្យរបស់ឈ្មួញដើរប្រមូលទិញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃនាំចេញទៅបរទេសនៅតែកើតមានឡើងដែលផ្ទុយនឹងច្បាប់ហាមដាច់ខាតមិនអនុញ្ញាតឱ្យមានការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសនោះឡើយ។
ក្រសួងកសិកម្មបញ្ជាក់ថា «ការចរាចរនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស នៅតែបន្តមានជាហូរហែធ្វើឱ្យសមាគមកៅស៊ូ រោងចក្រ និងសិប្បកម្មច្នៃកៅស៊ូក្នុងស្រុក ខ្វះវត្ថុធាតុដើមសម្រាប់កែច្នៃប្រឈមនឹងការបិទទ្វារព្រមទាំងបាត់បង់ចំណូលពន្ធរដ្ឋពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ និងបាត់បង់ការងាររបស់ប្រជាពលរដ្ឋផងដែរ»។

ចំពោះមុខដើម្បីទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទេស ដើម្បីជួយដល់សមគមកៅស៊ូ រោងចក្រ និងសិប្បកម្មកែច្នៃកៅស៊ូក្នុងស្រុក ព្រមទាំងបង្កើតការងារដល់ប្រជាពលរដ្ឋ និងបង្កើនចំណូលដល់ថវិកាជាតិ ក្រសួងកសិកម្ម ស្នើសម្ដេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្ត និងកងកម្លាំងមានសមត្ថកិច្ច ពង្រឹងវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស៕
លិខិតស្នើសុំទៅសម្ដេចក្រឡាហោម ស ខេង ខាងក្រោម៖

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច