ព័ត៌មានជាតិ
បង្ក្រាបបទល្មើសនេសាទ ១១ លើក នៅស្រុក ៣ ជាប់ដែនបឹងទន្លេសាប ខេត្តបាត់ដំបង
គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ បទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវបង្ក្រាបបាន ១១ លើក ព្រមទាំងដកហូតសម្ភារៈ និងឧបករណ៍ខុសច្បាប់ជាច្រើន។

បើតាមខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា ការចុះបង្ក្រាបនៅក្នុងស្រុកមោងឫស្សីធ្វើឡើង ៣ លើក បានចុះបង្ក្រាបលើគោលដៅចំនួន ៣ ទីតាំងផ្សេងគ្នា ដែលគោលដៅទី ១ ធ្វើឡើ នៅចំណុចខាងត្បូង ដំណាក់រទេះ ក្នុងភូមិដូនទ្រី ឃុំជ្រៃ។ គោលដៅទី ២ ចុះបង្ក្រាបត្រង់ចំណុច ខាងលិច រាំងទ្រេត និងខាងត្បូង បឹងធំ ក្នុងភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងគោលដៅទី ៣ ធ្វើឡើងនៅចំណុច ក្រោមជាន់វ៉ា ក្នុងភូមិទួលព្រំ១ ឃុំកកោះ ស្រុក មោងឫស្សី ។


ចំណែកក្នុងស្រុកឯកភ្នំ បានបង្ក្រាបបានចំនួន ៧លើក លើទីតាំងដាច់ដោយឡែកពីគ្នា ទីតាំងទី ១បានចុះបង្ក្រាបត្រង់ចំណុច ខាងកើតអាស្តី(កន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ ២)ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។ទីតាំងទី ២ បង្ក្រាបត្រង់ ចំណុច អូរកាគី និងកោះវែង”អតីតឡូតិ៍នេ សាទលេខ ៤ ក្នុងឃុំ កោះជីវាំង ស្រុកឯកភ្នំ ។ទីតាំងទី ៣ បង្ក្រាបត្រង់ចំណុច បឹងជង្រុក និងចំណុច អូរទ្រព្យ(អតីតឡូតិ៍នេសាទលេខ៨)ក្នុង ឃុំព្រែកនរិន្ទ។ ទីតាំងទី ៤ បង្ក្រាបនៅចំណុចចែងពាក់កន្ទេល ឃុំកោះជីវាំង។ ទីតាំងទី ៥ បង្ក្រាបនៅចំណុច បឹងផ្តៅ ចុងហេវ និងចំណុច បឹងភេ(អតីតឡូនេសាទលេខ១១) ឃុំព្រៃចាស់។ ទីតាំងទី ៦ បង្ក្រាបនៅចំណុច រហាលព្រែកអង្ក្រង(អតីតឡូតិ៍នេសាទលេខ២) នៅចំណុចរហាលទ្រនំជ្រឹង អតីតឡូត៍នេសាទលេខ ៣ ក្នុងឃុំកោះជីវាំង និងទីតាំងទី ៧ បង្ក្រាបនៅចំណុច ភូមិក្រោយអាទទឹង និងអាត្រសេក អតីតឡូតិ៍នេសាទលេខ ២ ក្នុងឃុំកោះជីវាំង។ចំណែកក្នុងស្រុកសង្កែ បង្ក្រាបបាន ១ លើក នៅចំណុចវាលត្រសក់ ភូមិបាក់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ។


បើទោះបីយ៉ាងណា ប្រជានេសាទជាលក្ខណៈគ្រួសារក៏ដូចជាមហាជនបានសាទរ និងចំណាត់ការរបស់មន្ត្រីជំនាញក្នុងខែកញ្ញានេះថា មានសកម្មភាពបង្ក្រាបគួរឲ្យកត់សម្គាល់ហើយពួកគាត់សំណូមពរដល់រដ្ឋបាលខេត្ត ក៏ដូចមន្ត្រីពាក់ព័ន្ធបន្តកិច្ចប្រតិបត្តិការនេះជាបន្តទៅទៀត ដើម្បីឆ្លើយតបតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទាំងខេត្តផង ក្នុងគោលបំណងអភិរក្សមច្ឆាជាតិឲ្យកាន់តែមានភាពរីកចម្រើននឹងសម្បូរបែបនាថ្ងៃអនាគតសម្រាប់កូនចៅជាយុទ្ធជនជំនាន់ក្រោយ បន្តវេនក្នុងការទប់ស្កាត់បទល្មើសមួយនេះឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?