ព័ត៌មានជាតិ
ចិនបន្តប្តេជ្ញាគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា
រដ្ឋាភិបាលចិន បានបន្តប្តេជ្ញាគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាពិសេសផ្លាស់ប្តូរការយល់ដឹងរវាងសិស្ស និងនិស្សិតនៃប្រទេសទាំងពីរ។

លោក ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ នៅក្នុងជំនួបជាមួយលោក Leung Chun Ying ប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន កាលពីរសៀលថ្ងៃទី ១៩ កញ្ញា នៅទីស្ដីការក្រសួងការងារឱ្យដឹងថា នៅក្នុងជំនួបនោះភាគីចិនបានឯកភាពជាមួយភាគីកម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដែលអាចជួយដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ក៏ដូចជាបន្តពិនិត្យលើលទ្ធភាពដែលអាចបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរការយល់ដឹងរវាងសិស្ស និងនិស្សិតនៃប្រទេសទាំងពីរ។


លោករដ្ឋមន្ត្រីស្តីទីបានបន្តថា ក្រៅពីនេះក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាស្វែងយល់ពីគ្នានូវកិច្ចសហប្រតិបត្តិការ ដែលអាចជួយដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បន្ថែមទៅលើអ្វីដែលអង្គការមូលនិធិ GX បាននិងកំពុងសហប្រតិបត្តិការលើវិស័យសុខាភិបាល។
កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើកិច្ចសហការជាមួយសាធារណរដ្ឋប្រជាមានិតចិន ដូចជាបានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលមេគង្គឡានឆាងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមគម្រោងមេគង្គឡានឆាងនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ ២០១៨ ។ សហការ និងបង្កើតសាលាមធ្យមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈផ្លូវសូត្រកម្ពុជា-ចិន-យ៉ាឡុង ចំនួន ៤ កន្លែង ដោយមាននៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។

លើសពីនេះ ភាគីកម្ពុជា-ចិន ក៏បាននិងកំពុងអនុវត្តកម្មវិធី បណ្តាញអភិវឌ្ឍន៍ជំនាញតាមរយៈកិច្ចសហប្រតិបត្តិការត្បូងត្បូង ដែលជាកម្មវិធីរួមគ្នារវាងចិន និងអង្គការអាយឡូដែលគម្រោងទាំងនេះ មានគោលបំណង ដើម្បីកសាងសមត្ថភាពស្ថាប័នទៅមុខឲ្យកាន់តែប្រសើរ និងអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសរបស់ ILO ។ លើកកម្ពស់ការអភិវឌ្ឍជំនាញ ការរៀបចំជំនាញឡើងវិញ ការបង្កើនជំនាញតាមរយៈកិច្ចសហប្រតិបត្តិការ South-South ។

កម្មវិធីនេះ នឹងត្រូវបានអនុវត្តដោយប្រទេសចំនួន ៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជា មីយ៉ានម៉ា និងឡាវ ដែលគាំទ្រថវិកាដោយសាធារណរដ្ឋប្រជាមានិតចិន និងគាំទ្របច្ចេកទេសដោយអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងការអភិវឌ្ឍធនធានមនុស្សជាច្រើនបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា