Connect with us

ព័ត៌មានជាតិ

ពិធីបុណ្យកាន់បិណ្ឌ ដែលទទួលមរតកពីឪពុកបន្តដល់កូនចៅ

បានផុស

នៅ

សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី ៨ នៅវត្តបទុមវតី ត្រូវបានបន្តវេនដោយកូនស្រីឧបាសិកា ហ៊ុន ប៊ុនធឿន តបស្នងមរតកពីឪពុក អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានរៀបចំពិធីកាន់បិណ្ឌទី ៨ ជារៀងរាល់ឆ្នាំនៅវត្តបទុមវតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង នៃពិធីបុណ្យកាន់បិណ្ឌទី ៨ ដែលបន្សល់មរតកនេះពីលោកឪពុក ហ៊ុន នាង ដែលជាគណៈកម្មការធិការវត្ត រួមគ្នាដោយឯកឧត្តម ផែ ហុកឈួន និងលោកជំទាវ អ៊ឹងស៊ីស៊្រុន ឧកញ៉ា ចាយ ស៊ាងអ៊ី និងក្រុមគ្រួសាររបស់លោកជំទាវ ហ៊ុន ប៊ុនធឿន ដែលតែងតែធ្វើពិធីបិណ្ឌទី ៨ បានតម្កល់បច្ច័យ ៩,០០០ ដុល្លារ ដើម្បីទុកប្រើប្រាស់ក្នុងវត្តបទុមវតី ផងដែរ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី ៨នេះដែរ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លោកជំទាវ ហ៊ុន ប៊ុន ធឿន ជាភរិយារបស់ឯកឧត្ដម មិនបានចូលរួមដោយសារលោកជំទាវ ត្រូវសម្រាកព្យាបាលជំងឺភ្នែកនៅផ្ទះ។ ឯកឧត្តម បានរំលឹកថា វេនទី ១០ នៅវត្តព្រះបារមីវង្កដ្ឌបូរី ក៏ជាតំណរៀងមកពីអ្នកម្ដាយឧបាសិកាឌីប៉ុក ផងដែរ។

ដូច្នេះ កូនចៅនៅតែបន្តគោរព និងធ្វើពិធីកាន់បិណ្ឌនៅវត្តនេះជារៀងរាល់ឆ្នាំ រហូតមកដល់សព្វថ្ងៃ ដើម្បីឧទ្ទិសមគ្គផលដល់ជីដូនជីតា។ ដូច្នេះក្រុមការងារទាំងអស់ ក៏ដូចជាក្រុមគ្រួសារឯកឧត្ដម ក៏បានរៀបចំធ្វើពិធីតាមប្រពៃណី ព្រះពុទ្ធសាសនានៅតាមវត្តអារាម និងបិណ្ឌទី ១០ នៅវត្តវង្កដ្ឌបុរី និងជូនបុណ្យដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិដ៏ឆ្លាតវៃ បានន័យថា យើងរស់នៅក្រោមម្លប់សន្តិភាពរហូតមកដល់សព្វថ្ងៃ។

ឯកឧត្តម បានបួងសួង និងជូនពរដល់សម្តេចតេជោ និងពុទ្ធិបរិស័ទ្ធទាំងអស់ ព្រមទាំងក្រុមការងារឲ្យទទួលបាននូវផល្លានុសង្ឃ កើតចេញពីបុណ្យ នៃបិណ្ឌទី ៨ និង បិណ្ឌទី ១០នេះ សូមឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជោគជ័យគ្រប់ភារកិច្ច ប្រាថ្នាយ៉ាងណាឲ្យបានសម្រេច​ដូចក្តីបំណង៕

អត្ថប៖ រុង រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម