Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា

បានផុស

នៅ

​កាលពីរសៀល​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២២ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក និង​គណៈប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ទីស្តីការក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ នៅមុន​ដំណើរ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​រាជធានី​បាងកក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងជំនួប​នេះ ឯកឧត្តម ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមជាមួយ​នឹង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​បណ្តា​ប្រភេទ​ទ័ព​ទាំងបី​គ្រប់​កម្រិត ដែល​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ដំណើរការ​ដោយ​ជោគជ័យ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​ ១៦ (16th ADMM) កាលពី​ខែមិថុនា កន្លងទៅនេះ និង​បានបញ្ជាក់​ផងដែរ​អំពី​ការគាំទ្រ​ចំពោះ​ការបំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដោយ​រាប់ទាំង​វិធានការ​នានា​នៅក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ព្រមជាមួយ​នឹង​ការ​ជូនពរ​ឱ្យ​កម្ពុជា​បន្ត​សម្រេច​ភារកិច្ច​ដ៏​ឧត្ដុង្គឧត្ដម និង​មាន​សារៈសំខាន់​នេះ រហូតដល់​ចុងបញ្ចប់​ឆ្នាំ​ ២០២២​។​

​ជាការ​ឆ្លើយតប មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​ដល់​ការបន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​យោធា​នៃ​ប្រទេស​ទាំងពីរ ដែល​កាន់តែ​បន្ត​រីកចម្រើន​ទៅមុខ ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​សមិទ្ធផល​សំខាន់ៗ​ដែល​កងទ័ពជើងគោក​ទាំងពីរ​សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក​នេះ ទាំង​កិច្ចសហការ​ល្អ​រវាង​បណ្តា​កងឯកភាព​ជួរមុខ​នៅតាម​បណ្តោយ​ព្រំដែន​, ការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព​ថ្នាក់​យុទ្ធវិធី និង​រវាង​យោធិន​ជា​លក្ខណៈ​បុគ្គល ដើម្បី​ជួយ​ពង្រឹង​ដល់​ការកសាង​ទំនុកចិត្ត​តាមរយៈ​ការបង្កើន​មនោសញ្ចេតនា​ស្គាល់គ្នា​ទៅវិញទៅមក​ឱ្យបាន​ស្អិតរ​មួ​ត​។ ជាងនេះទៀត ការភ្ជាប់​ទំនាក់ទំនង​លើ​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស គឺ​មិន​ត្រឹមតែ​ធ្វើឡើង​សម្រាប់​ពេលបច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ​។​

​មួយវិញទៀត ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ក៏បាន​លើកឡើង​ផងដែរ​អំពី​ការខិតខំ​ចូលរួមចំណែក​របស់​ក​ង​កម្លាំង​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការកសាង និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ និង​បាន​បញ្ជាក់ថា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅតាម​បណ្តោយ​ព្រំដែន គឺ​ពិតជា​បាន​បង្កលក្ខណៈ​ដល់​ការដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ដែលជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល ប្រជាជន និង​កងទ័ព​ថៃ ដែល​បានផ្តល់​ការជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ការសម្របសម្រួល​យ៉ាង​កក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន ព្រមទាំង​ប្រជា​ពលករ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ក្នុងអំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម