ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់លើកទឹកចិត្តឱ្យយុវជនចាប់យកជំនាញធ្វើសក់ និងសម្រស់ដើម្បីបង្កើនប្រាក់ចំណូល
មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យយុវជនចាប់យកវិជ្ជាជីវៈ ឬជំនាញធ្វើសក់ និងសម្រស់ ដើម្បីបង្កើនប្រាក់ចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ ខណៈបច្ចុប្បន្នជំនាញនេះកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការផ្តល់សេវាកម្មកាត់សក់ដល់អ្នកដែលមានជីវភាពខ្វះខាត់ដោយពុំគិតប្រាក់រៀបចំឡើងដោយសមាគមមិត្តយើងនៅរសៀលថ្ងៃទី២០កញ្ញា លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះ រៀបចំឡើងក្នុងគោលបំណងដើរតួជាស្ពានដ៏សំខាន់ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែលមានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់និងសម្រស់ទៅដល់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។
លោករដ្ឋលេខាធិការបានបន្តថាកម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង
ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ឡា វិបុល នាយកសាលាជំនាញសក់ និងសម្រស់ ដែលហៅថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) បានមានប្រសាសន៍ថា វិស័យសក់និងសម្រស់នៅកម្ពុជានាពេលបច្ចុប្បន្ននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ប៉ុន្តែបែរជាមិនសូវមានការចាប់អារម្មណ៍ពីយុវជនរៀនលើវិស័យនេះទៅវិញធ្វើឱ្យមានការខ្វះខាតជាងយ៉ាងច្រើន។
លោកបានបន្តថា យុទ្ធនាការនេះលោកបានដឹកនាំក្រុមសាឡន និងហាងកាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើងក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាតក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាតដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ លោកបន្ថែមថា យុទ្ធនាការនេះគឺជាការផ្សព្វផ្សាយដល់យុវជនដែលមានចំណាប់អារម្មណ៍អាចរៀនលើវិស័យនេះដើម្បីទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ចិញ្ចឹជីវិតប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ក្រៅពីបានផ្តល់សេវាកម្មកាត់សក់ហើយសមាគមមិត្តយើងក៏មានការចែកជា “កញ្ចប់ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចូលរួមនាពេលនេះផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម