ព័ត៌មានជាតិ
ក្រុងបាត់ដំបងមានវត្ត ៣១ កន្លែង វត្តខ្លះអាយុរាប់សតវត្សក្លាយជាបេតិកភណ្ឌជាតិ
ខេត្តបាត់ដំបងមានប្រវត្តិអតីតកាលដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយ ខេត្តបាត់ដំបងមានភាពទាក់ទាញ ក្រៅពីសំបូររមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ក៏មានសំណង់អគារចាស់ៗ និងផ្ទះបុរាណជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត។

ដោយឡែកលើវិស័យសាសនាខេត្តបាត់ដំបង ក៏មានវត្តចំណាស់ៗអាយុកាលរាប់សតវត្ស ក្លាយជាគោលដៅទេសចរណ៍សាសនាក្នុងខេត្ត។
វត្តចំណាស់ៗក្នុងខេត្តបាត់ដំបងមានដូចជា វត្តសំរោងក្នុង វត្តឥន្ទ្រាធិបតីធារាមហៅ វត្តសង្កែ វត្តមុនីរតនារាមហៅ វត្តកែវ វត្តកណ្តាល វត្តពោធិវាល វត្តពិភិទ្ធារាម វត្តកំផែង វត្តគរ វត្តដំរីស និងវត្តឈើខ្មៅជាដើម ដែលវត្តទាំងនេះមានអាយុកាលរាប់រយឆ្នាំមកហើយ។
បើតាមលោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តបានឲ្យកម្ពុជាថ្មីដឹងថា វត្តសំរោងក្នុងជាវត្តចំណាស់ជាងគេមានអាយុកាលជាង ៣១៦ ឆ្នាំគឺសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៧០៧។

ឯកសាររបស់មន្ទីរធម្មការខេត្តបានបញ្ជាក់ថា នៅទូទាំងខេត្តបាត់ដំបងមានវត្តសរុប ៣៨៥ វត្ត។ ដោយឡែកនៅក្រុងបាត់ដំបងមានវត្ត ៣១ កន្លែង។ វត្តទាំង ៣១ កន្លែងក្នុងក្រុងបាត់ដំបងមានឈ្មោះដូចជា៖
សង្កាត់ស្វាយប៉ោ
-វត្តពិភិទ្ធារាម ហៅវត្ត ពីភិទ្ធ
-វត្តបាការនិវេសន៍ ហៅវត្ត កំផែង
-វត្តមណីភេត្រារាម ហៅវត្ត សំពៅ
-វត្តស្វេតកុញ្ជរជ័យ ហៅវត្ត ដំរីស
សង្កាត់ព្រែកព្រះស្តេច
-វត្តវិវដ្តគាមិនី ហៅវត្ត ផ្សារថ្មី
សង្កាត់រតនៈ
-វត្តពោធិ៍វាល ហៅវត្ត ពោធិ៍វាល
-វត្តពោធិ៍ក្នុង ហៅវត្ត ពោធិ៍ក្នុង
-វត្ត វិបុលត្ថារាម ហៅវត្ត កណ្តាល
-វត្ត ឥន្រ្ទាធិបតី ហៅវត្ត សង្កែ
-វត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្ត ប៉ាឆា
-វត្តសុរភ្យារាម ហៅវត្ត សូភី
-វត្ត ព្រះគន្ធកុដិត ហៅវត្ត គន្ធកុដិ
សង្កាត់វត្តគរ
-វត្តគរ ហៅវត្ត គរ
-វត្តកណ្តឹង ហៅវត្ត កណ្តឹង
-វត្តធម្មិការាម ហៅវត្ត កំណាត់ហ្លួង
-វត្តប្រសិទ្ធីរាម ហៅវត្ត សមសាន្ត
-វត្តសិរីជ័យមង្គល ហៅវត្ត កំពង់សីមា
-វត្តកល្យាណមិត្ត ហៅវត្ត ខ្សាច់ពោយ
-វត្តបល្ល័ង្ក ហៅវត្ត បល្ល័ង្ក
សង្កាត់ស្លាកែត
-វត្តសុវណ្ណបារមីស្រីធីតារាម ហៅវត្ត ស្លាកែត
-វត្តកល្យាណី ហៅវត្ត ទួលត្នោតជុំ
-វត្តស៊ុនជិមធម្មនិម្មិត ហៅវត្ត ស្រែ ១០០
សង្កាត់ អូរម៉ាល់
-វត្តរាជរង្សីយារាម ហៅវត្ត បឹងរាំង
-វត្តព្រះពុទ្ធពោធិញ្ញាណ ហៅវត្ត អាងពោធិ
-វត្ត សិម្តលីវនារាម ហៅវត្ត រកា
សង្កាត់ក្តុលដូវទាវ
-វត្តប្រាប្បច្ឆាមិត្ត ហៅវត្ត ក្តុល
-សង្កាត់ទួលតាឯក
-វត្តឯករស្មី ហៅវត្ត ទួលតាឯក
សង្កាត់ចំការសំរោង
-វត្តសច្ចារាម ហៅវត្ត លៀប
-វត្តឧត្តមសម្បត្តិហត្ថី ហៅវត្ត រំដួល
-វត្តពោធិវង្ស ហៅវត្ត ពោធិវង្ស
សង្កាត់អូរចារ
-វត្តសាមគ្គីរស្មី ហៅវត្ត ទួលដូនប៉ុក

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង