Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង បានតែងតាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកព្រះស្ដេច ខេត្តព្រៃវែង៤នាក់ បន្ថែមទៀត

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានសម្រេចតែងតាំងក្រុមការងារប្រចាំស្រុកព្រះស្តេចចំនួន៤នាក់បន្ថែមទៀត ដើម្បីបម្រើការងារជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសកម្មឡើង។ នេះបើយោងតាមសេចក្ដីសម្រេចស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងបំពេញបន្ថែមសមាភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងបំពេញបន្ថែមសមាភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រះស្ដេច បានសរសេរដូចខាងក្រោម៖

-ប្រការ១ ៖ ត្រូវបានសម្រួលភារកិច្ចលោក ជៀប វីរ៉ាយ៉ា ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រះស្តេច ទៅជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

-ប្រការ២៖ ត្រូវបានតែងតាំងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម៖ ១- លោក លឹម ហុង អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារ ឃុំព្រះស្តេច ២- ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារឃុំព្រះស្តេច បន្ថែមលើមុខងារបច្ចុប្បន្ន និងទី៣- លោក ថុល ឡាលីន សមាជិកក្រុមការងារស្រុក និងជាអនុប្រធានក្រុមការងារ ឃុំព្រះស្តេច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ
សន្តិសុខសង្គម២ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម