ព័ត៌មានជាតិ
ក្រសួងកិច្ចការនារីអនុវត្តយុទ្ធសាស្ត្រសមភាពយេនឌ័រ ដើម្បីឲ្យតួនាទីស្ត្រីចេះបត់បែនក្នុងសង្គម
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងក្នុងសន្និសីទសារព័ត៌មានរយៈពេល ៥ ឆ្នាំ របស់ក្រសួងកិច្ចការនារី នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នេះថា យុទ្ធសាស្ត្រសមភាពយេនឌ័រមិនអាចពឹងផ្អែកទៅលើតែប្រពៃណីនិងទំនៀមទម្លាប់ដែលសង្គមមួយធ្លាប់ធ្វើនោះទេ។

លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា យុទ្ធសាស្ត្រនេះវិវត្តជាមួយសង្គម ពេលណាសង្គមវិវត្តទៅមុខ យុទ្ធសាស្ត្រត្រូវវិវត្តទៅមុខដូចសង្គម ដើម្បីឱ្យស៊ីសង្វាក់ជាមួយសង្គម។
បើតាមរដ្ឋមន្ត្រីរូបនេះ សង្គមខ្មែរ និងនៅលើពិភពលោក តួនាទីរបស់ស្ត្រីបានវិវត្ត ហើយស្ត្រីបត់បែនទៅតាមកាលៈទេសៈនៃសង្គម ដូច្នេះបុរសក៏ផ្លាស់ប្ដូរតួនាទីដែរ ដើម្បីឱ្យអ្នកទាំងពីរចាប់ដៃគ្នា ដើម្បីឱ្យសង្គមរីកចម្រើន។

លោកស្រី អ៊ឹង កន្ថាផាវី បន្តថា យុទ្ធសាស្ត្រសមភាពយេនឌ័រគឺចង់ប្រែក្លាយស្ត្រីដែលគេធ្លាប់ប្រៀបធៀបទៅក្រណាត់ស ចង់ឱ្យគាត់ក្លាយទៅជាធនធានដែលនៅតែមានតម្លៃនៅក្នុងសង្គម។ ដោយបានរៀបចំយុទ្ធសាស្ត្រនារីរតនៈថា ស្ត្រីជាត្បូង ដោយចង់ប្រែនិយមន័យពីក្រណាត់សទៅជាត្បូងដែលមានតម្លៃ ខណៈបុរសជាមាស។
លោកស្រី អ៊ឹង កន្ថាផាវី «យើងចង់ឱ្យស្ត្រី និងបុរសមានតម្លៃដូចគ្នា ដើរជាមួយគ្នាទៅមុខ ជាដៃគូដែលស្មើភាព អញ្ចឹងដើម្បីឈានទៅគោលដៅហ្នឹង អ្វីដែលយើងខ្ញុំបានធ្វើកន្លងមកមានការងារបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយតាមវិស័យ»។

ម្យ៉ាងទៀតការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងអភិបាលកិច្ចនារី ព្រមទាំងសេដ្ឋកិច្ចដែលជាអំណាចមួយដែលស្ត្រីក្លាយជាអ្នកមានឯករាជ្យភាព ខណៈក្រសួងកិច្ចការនារីកំពុងពង្រឹងលើចំណុចនេះ។
លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បញ្ជាក់ថា ក្រសួងបានរៀបចំគោលនយោបាយសមភាពយេនឌ័រសម្រាប់អនុវត្តទូទាំងប្រទេស ខណៈគោលនយោបាយនេះ បានដល់សេចក្ដីព្រៀងចុងក្រោយ ហើយត្រៀមសុំការអនុម័តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា