ព័ត៌មានជាតិ
អាប់ដេតថ្មី! ម៉ូតូម៉ាស៊ីនចាប់ពី ៥០០ សេសេ អាចបើកបរលើផ្លូវល្បឿនលឿនបាន
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោយប្រកាសពីការត្រៀមដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននៅដើមខែតុលា លោករដ្ឋមន្រ្តីក៏បញ្ជាក់ពីការឯកភាពជាមួយក្រុមហ៊ុន ដែលអនុញ្ញាតិឲ្យម៉ូតូដែលមានទំហំស៊ីឡាំងលើសពី ៥០០ សេសេអាចប្រើប្រាស់លើផ្លូវល្បឿនលឿនទីមួយនេះបាន។

ក្នុងពេលចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុនៅព្រឹកនេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្នុងកិច្ចព្រមព្រៀងមិនអនុញ្ញាតម៉ូតូជិះផ្លូវល្បឿនលឿនទេ។ ប៉ុន្តែដោយសារក្រសួងបានជជែកជាមួយក្រុមហ៊ុនសាងសង់ ក្នុងការអនុញ្ញាតិឲ្យម៉ូតូដែលមានទំហំស៊ីឡាំងចាប់ពី ៥០០ សេសេ ដើម្បីប្រើប្រាស់ផ្លូវល្បឿនលឿននេះ ជាការឆ្លើយតបក្រុមហ៊ុនបានឯកភាព។
យ៉ាងណាម៉ូតូដែលគ្រប់លក្ខខណ្ឌដែលតាមលោករដ្ឋមន្រ្តីមានជាង ១ ម៉ឺនគ្រឿងនៅប្រទេសកម្ពុជា ត្រូវបើកក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមិនអនុញ្ញាតិឲ្យមានអ្នកជិះពីក្រោយនោះទេ ដោយសារបារម្ភពីសុវត្ថិភាព។
ជាមួយគ្នានេះ ម្ចាស់ដែលប្រើប្រាស់ម៉ូតូកម្លាំងម៉ាស៊ីនទំហំ ៥០០ សេសេ ត្រូវភ្ជាប់ស្តិកគ័រចេញដោយក្រសួងសាធារណការ ដើម្បីសម្គាល់ភិនភាគម៉ូតូដែលគ្រប់លក្ខខណ្ឌទើបគេអនុញ្ញាតិឲ្យប្រើប្រាស់លើផ្លូវល្បឿនលឿននេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ បានបញ្ចប់មុនផែនការនៅឆ្នាំ ២០២៣។ ផ្លូវល្បឿនលឿនទីមួយនេះសម្រេចស្ទើរ ១០០ភាគរយ ហើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅខែតុលា ឆ្នាំ២០២២នេះ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង