ព័ត៌មានជាតិ
ភាគីនិយោជក ស្នើឲ្យបង្កើនគុណភាពបណ្តុះបណ្តាល លើវិស័យកាត់ដេរឲ្យកាន់តែមានកម្រិតខ្ពស់
ភាគីនិយោជក បានស្នើឲ្យរាជរដ្ឋាភិបាលបង្កើនគុណភាពបណ្តុះបណ្តាល លើវិស័យកាត់ដេរឲ្យកាន់តែមានកម្រិតខ្ពស់ ថែម ដើម្បីឲ្យកម្ពុជាមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗទៀត។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ២១ ខែកញ្ញានេះ ឧកញ៉ា ណាង សុធី ភាគីតំណាងឲ្យភាគីនិយោជក បានគាំទ្រការដំឡើងប្រាក់ឈ្មួលកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣ កើនឡើងដល់ ២០០ដុល្លារអាមេរិក។
លោកបានបន្តថា «ជារួមនិយោជកយើងទទួលដោយរីករាយ ព្រោះជាច្បាប់ដែលកំណត់ដោយត្រីភាគីតែសង្ឃឹមថា រដ្ឋា ភិបាលនឹងបង្កើនគុណភាពបណ្តុះបណ្តាល លើវិស័យកាត់ដេរឲ្យកាន់តែមានកម្រិតខ្ពស់ ពីព្រោះយើងរង់ចាំទទួលការបញ្ជាទិញ ដែលមានតម្លៃខ្ពស់ហើយមួយទៀត ស្ថាប័នផ្សេងៗដូចជា ការដឹកជញ្ញូន និងកំពង់ផែជាដើមសុំឲ្យសម្រួលតម្លៃ ដើម្បីប្រកួតប្រជែងជាមួយប្រទេសគេ»។

ចំណែកលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងនូវការព្រួយបារម្ភ ពីការដំឡើងប្រាក់ឈ្មួលកម្មករ រហូតដល់ទៅ ២០០ដុល្លារ សម្រាប់ឆ្នាំ ២០២៣នេះព្រោះថា តួលេខនេះវាស្មើនឹងតំបន់ខ្ពស់បំផុតនៅប្រទេសវៀតណាម ដែលមានផលិតភាពខ្ពស់ដែរ។ ប៉ុន្តែនៅកម្ពុជាផលិតភាព នូវមានកម្រិតទាបនៅឡើយ។
លោកបានបន្តទៀតថា «អ្វីដែលយើងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងបាន គឺការអនុគ្រោះផ្នែកពាណិជ្ជកម្មជាចំណុចដ៏ធំដែលអាចជួយយើង។ ប៉ុន្តែយើងត្រូវត្រៀមខ្លួនជិតចាកចេញពីប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នាពេលខាងមុខនេះ យើងបាត់បង់ការអនុគ្រោះផ្នែកពាណិជ្ជកម្ម ពេលនោះហើយធ្វើឲ្យយើងបាត់បង់ការប្រកួតប្រជែង»។
សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២នេះ បានសម្រេចដំឡើងប្រាក់ឈ្មួលកម្មករចំនួន ១៩៨ដុល្លារ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួយឧបត្ថម្ភបន្ថែមចំនួន ២ដុល្លារបន្ថែមទៀត ធ្វើឲ្យប្រាក់ឈ្នួលរបស់កម្មករ-និយោជិតកើនឡើងដល់ ២០០ដុល្លារ។
ប៉ុន្តែបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយ សម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ទៅ ១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី ២ដល់ឆ្នាំទី ១១។ ដូចនេះ ជាមធ្យមកម្មករ-និយោជិតម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧ ដល់២៣២ដុល្លារអាមេរិកក្នុងមួយខែ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក