Connect with us

ព័ត៌មានជាតិ

ច្រកទ្វារចំនួនបីសម្រាប់កម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ពីផែនការរបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូន​ពលរដ្ឋ​កម្ពុជា ដោយ​មិន​គិតថ្លៃ​ ប៉ុន្តែ​កំពុងរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ នៃវ៉ាក់សាំង ជាមុនសិនពីអង្គការ​សុខភាពពិភពលោ​ក( WHO)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩​ មាន៣ច្រក ក្នុងនោះ ច្រកទី១ តាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈ​ទំនាក់ទំនងរវាងប្រទេស និងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ សម្ដេច​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​ ត្រូវរង់ចាំរហូតមានការទទួល​ស្គាល់​ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាច​បញ្ជា​ទិញ​វ៉ាក់សាំង​បាន ព្រោះ​រាជរដ្ឋាភិបាល​ មិន​អាចយកប្រជាជនកម្ពុជា ទៅ​ពិសោធន៍​វ៉ាក់សាំង នោះ​ទេ។

សម្ដេច​តេជោ បានមានប្រសាសន៍លើកឡើងដែរថា ​គិតត្រឹមម៉ោង២រសៀល ម្សិលមិញ(២៨,១២,​២០២០​) រាជរដ្ឋាភិបាល បានទទួលថវិកា លុយដុល្លារ ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។

​សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៦៤ នាក់ តែបានព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងកំពុងសម្រាកព្យាបាល៤នាក់​ ហើយក៏ពុំទាន់​មាន​នរណាម្នាក់ បានបាត់បង់ជីវិត ដោយសារ ជំងឺកូវីដ-១៩ នោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម