Connect with us

ព័ត៌មានជាតិ

រថយន្ត​អត់​បាន​ឆៀក​ត្រឹមត្រូវ មិន​អាច​បើក​ផ្លូវ​ល្បឿន​លឿន​បាន​ទេ

បានផុស

នៅ

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះសីហនុ អនុញ្ញាត​ឲ្យ​រថយន្ត​ដែល​មាន​ការ​ត្រួត​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ ទើប​អាច​បើកបរ​លើ​ផ្លូ​វ​នេះបាន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ដោយសារ​ផ្លូវ​ល្បឿនលឿន​​អនុញ្ញាត​ឲ្យ​រថយន្ត​បើក​ដល់​ល្បឿន ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដូច្នេះ​រថយន្ត​ដែល​មិន​បាន​ការ​ឆ្លងកាត់​ត្រួត​ពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ មិន​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​បានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តីបញ្ជាក់ដូច្នេះ​ថា៖ «រថយន្តដែលបើកលើផ្លូវនេះ ដាច់ខាតត្រូវមានសុពលភាពឆៀកបានត្រឹមត្រូវ ទើបអាចបើកលើផ្លូវល្បឿនលឿននេះបាន»។

​រថយន្តតូច​ជា​លក្ខណៈ​គ្រួសារ​អាច​បើកបរ​ល្បឿន​ខ្ពស់​បំផុត ១២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​ទាបបំផុត ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះ​រថយន្ត​កុងតឺន័រ ដែល​មាន​សណ្តោង អនុញ្ញាតឱ្យ​បើកបរ​ល្បឿន​ត្រឹមតែ ៨០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង ខណៈរថយន្តធំអត់មានសណ្តោង អាចឱ្យប្រើប្រាស់ល្បឿន ១០០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

រថយន្តដឹកទំនិញធុនធំតម្រូវឱ្យបើកដោយប្រកាន់ស្តាំជានិច្ច មិនអាចបើកលើគន្លងខាងឆ្វេង​ដោយប្រើពេលយូរបាននោះទេ ខណៈឡានតូចអាចប្រើប្រាស់បាន ក្នុងករណីដែលមិនមានឧបសគ្គនៅខាងមុខ។

ផ្លូវល្បឿន​លឿន​ដែល​មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បែង​ចែក​​ជា​ពីរ​គន្លង​ទៅ​ពីរ​គន្លង​មក ហើយ​មាន​គន្លង​មួយ​នៅ​ខាង​ស្តាំ​ដៃ​សម្រាប់​ឈប់​ករណី​មាន​បញ្ហា​អាសន្ន​តាម​ផ្លូវ​ណាមួយ។

បើ​តាម​លោក​រដ្ឋមន្រ្តី ក្រុមហ៊ុន​បាន​ឯកភាពអនុញ្ញាតិ​ឲ្យ​ម៉ូតូ​ដែលមានទំហំ​ស៊ីឡាំង​លើស​ពី ៥០០ សេសេ​អាច​ប្រើប្រាស់​ផ្លូ​វ​​នេះបាន។ ​ត្រូវ​​បើក​បរ​មិន​ឲ្យ​លើស​​ល្បឿន ១០០ គីឡូម៉ែត្រ​ ហើយ​មិន​អនុញ្ញាតិ​ឲ្យ​មាន​អ្នក​ជិះ​​ពីក្រោយ​នោះទេ ដោយ​សារ​បារម្ភពី​សុវត្ថិភាព។

ជាមួយ​គ្នានេះ​ ​ម្ចាស់​ដែលប្រើប្រាស់​ម៉ូតូ​​កម្លាំង​ម៉ាស៊ីន​ទំហំ ៥០០ សេសេ ​ត្រូវ​ភ្ជាប់​ស្តិកគ័រ​ចេញ​ដោយ​ក្រសួង​សាធារណការ ដើម្បី​សម្គាល់​​ភិនភាគ​ម៉ូតូ​​ដែល​គ្រប់​លក្ខខណ្ឌ​ទើប​គេ​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​លើ​ផ្លូវ​ល្បឿនលឿននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម