Connect with us

ព័ត៌មានជាតិ

អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) សហការ​ជាមួយ​ក្រសួង​អប់រំ និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី រៀបចំ​បោះជំរំ​អន្តរជាតិ (World Camp) នៅ​កម្ពុជា

បានផុស

នៅ

នា​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) បាន​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រៀបចំ​បោះជំរំ​អន្តរជាតិ ឆ្នាំ​២០២២ (World Camp 2022) នៅ​កម្ពុជា ក្រោម​អធិបតីភាព លោក​បណ្ឌិត ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ និង​ជា​តំណាង លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ប្រធានបទ «​ការអប់រំ​ចិត្ត យុវជន​ឱ្យមាន​ភាពជា​អ្នកដឹកនាំ ប្រកបដោយ​សីលធម៌ និង​គុណធម៌​» ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ដោយមាន​សិស្ស​-​និស្សិត​ចូលរួម​ជាង ២,៧០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះ​ជំរំ​នេះ​ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​វាគ្មិន​កិត្តិយស​ល្បីៗ រួមមាន ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, លោក​បណ្ឌិត បាក់ អុក​ស៊ូ ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ​, លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រឹក្សា​យោបល់​នៃ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ និង​វាគ្មិន​ល្បីៗ​ជាច្រើន​នាក់​ទៀត​។​

លោក ហា ឈើ​ល ប្រធាន​អង្គការ IYF នៅ​កម្ពុជា បាន​លើកឡើងថា ការបោះ​ជំរំ​នេះ រៀបចំឡើង​ក្នុង គោលបំណង​អប់រំ​ចិត្ត​យុវជន​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​ក្លាយខ្លួនជា​អ្នកដឹកនាំ​នាពេល​អនាគត ប្រកប ដោយ​សីលធម៌ និង​គុណធម៌ ក្នុងនោះ ទី១-ឱ្យ​យល់ដឹង​អំពី​ការអប់រំ​ចិត្ត​ខ្លួនឯង ចេះ​ស្រឡាញ់​ជាតិ​មាតុភូមិ គ្រួសារ និង​ខ្លួនឯង​។ ទន្ទឹម​នោះ​ត្រូវ​ចេះ​គោរព​ច្បាប់​រដ្ឋ ច្បាប់ធម្មជាតិ សាសនា​។​ល​។

ទី​២-ត្រូវ​ចេះ​រស់នៅ​ជា​ក្រុម ធ្វើការ​ងារ​ជា​ក្រុម (Teamwork) និង​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក (Share Experiences), ទី​៣-អញ្ជើញ​វាគ្មិន​សំខាន់ៗ​មក​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ជូន​ដល់​ក្មួយៗ និង​ទី​៤-ចេះ​ហាត់​ពត់​ខ្លួនឯង ដើម្បី​ក្លាយខ្លួន​ជា​អ្នកដឹកនាំ​ដ៏​ល្អ ប្រកបដោយ​សីលធម៌ និង​គុណធម៌ នាពេល​អនាគត​។

ក្នុង​ពិធី​បើក លោក​បណ្ឌិត ស៊ាន បូរ៉ា​ត បាន​ថ្លែង​ថា ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​លោក​បណ្ឌិត បាក់ អុក​ស៊ូ ស្ថាបនិក​អង្គការ IYF មកពី​ប្រទេស​កូរ៉េ និង លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រឹក្សា​យោបល់ នៃ​អង្គការ IYF ដែល​បាន​សហការ​រៀបចំ​កម្ម​វិធី​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។ លោក​បណ្ឌិត បាន​បញ្ជាក់​ថា ការ​ពង្រឹង​គុណភាព​អប់រំ គឺជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ឱ្យ​យុវជន​របស់​យើង​មានចំណេះដឹង​ពិតប្រាកដ មាន​សីលធម៌​ល្អ មានគុណ​ធម៌ និង​គតិបណ្ឌិត​។

យុវជន​គឺជា​ក្រដាស​ដ៏​ស​ស្អាត ប្រសិនបើ​អូសទាញ​គេ​ទៅរក​ផ្លូវ​ល្អ ពួកគេ​នឹង​ក្លាយ ទៅជា​ជន​ដែលមាន​ភាព​ប្រសព្វ មាន​ភាព​ទៅ​ឆ្លាត ហើយ​អាច​បណ្ដុះ​ចិត្តគំនិត តាមរយៈ​ការផ្ដល់​នូវ​ចំណេះដឹង​ដល់​ពួកគេ​គ្រប់ៗ​គ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម