Connect with us

ព័ត៌មានជាតិ

ប្រធាន​សាលាដំបូង​ខេត្តកោះកុង ប្រាប់​ដល់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ប្រឹងប្រែង​អប់រំ​កែខ្លួន​ឱ្យបាន​ល្អ​

បានផុស

នៅ

​កោះកុង​ ៖ លោក​ប្រធាន​សាលាដំបូង​ខេត្តកោះកុង បាន​ផ្តាំ​ផ្ញើ​ប្រាប់​ដល់​អ្នកទោស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ត្រូវ​ប្រឹងប្រែង​អប់រំ​កែខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ក្រោយ​អនុវត្ត​ទោស​នឹង​ចេញទៅ​ធ្វើជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គមជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​របស់​លោក មីន មករា ប្រធាន​សាលាដំបូង​ខេត្តកោះកុង នៅពេលនេះ​ធ្វើឡើង​ពេល​ដែល​លោក​ចាត់​តាំង​លោក​ចៅក្រម ឡោ ក្រឹម និង​លោក​ចៅក្រម ហុក ច័ន្ទ​ឆាយា ទៅ​សំណេះសំណាល​ផ្តល់​គ្រឿង​ឧបភោគ បរិភោគ ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ជូន​ដល់​ជន​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ចំនួន​៥៦៤​នាក់​។

លោក​ចៅក្រម ឡោ ក្រឹម បានឱ្យដឹង​នៅ​ថ្ងៃទី​២១ ខែកញ្ញា នេះ​ថា ការ​ផ្តល់​ស្បៀងអាហារ​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ជន​ជាប់ឃុំ​កំពុង​គ្មាន​សេរីភាព​ធ្វើបុណ្យ​ទាន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដូច​ប្រជាពលរដ្ឋ​ទូទៅ គ្រា​ពួកគាត់​មាន​ភាព​ខ្វះខាត​។ ជាពិសេស​លោក​ប្រធាន​សាលាដំបូង​ខេត្ត ផ្តាំផ្ញើ​ដល់​ពួកគាត់​ប្រឹងប្រែង​អប់រំ​កែប្រែ​ខ្លួន​ល្អ​ឡើងវិញ​ តាមរយៈ​ការអនុវត្ត​ទោស​វិន័យ​ក្នុង​ពន្ធនាគារ ដើម្បី​នឹង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ពេល​វិលត្រឡប់​ចូល​ទៅ​រស់នៅ​ក្នុងសង្គម​ជាតិ​។

បើ​តាម​លោក​ចៅក្រម ឡោ ក្រឹម ករណី​ជន​ជាប់ឃុំ​ណា​អនុវត្ត​ទោស​បាន​ល្អ​ប្រសើរ តុលាការ​នឹង​ពិនិត្យ និង​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ឬ​លើកលែងទោស​ទៅតាម​ច្បាប់​កំណត់​ផង​ដែរ​។ គ្រឿង​ឧបភោគបរិភោគ​ផ្តល់​ជូន​អ្នកទោស​មានដូចជា ១-​មី​កញ្ចប់ ចំនួន ១១៥ កេស ស្មើនឹង ៣៤៥០​កញ្ចប់ ទី​២-​មី​កំប៉ុង ចំនួន ២០​ដុំ ស្មើនឹង ១២០​កំប៉ុង ទី​៣-​ថ្នាំដុសធ្មេញ ចំនួន ៦០០​បំពង់ ទី​៤-​ច្រាស​ដុសធ្មេញ ចំនួន ៦០០​ដើម ទី​៥-​សាប៊ូ​ដុស​ខ្លួន ចំនួន ៦០០​ដុំ ទី​៦-​សាប៊ូកក់សក់ ចំនួន ៤១៤០​កញ្ចប់ ទី​៧៧-​សាប៊ូ​បោក​ខោអាវ ចំនួន ៥០០​កញ្ចប់ និង​ទី​៨-​ទឹកដោះគោ សម្រាប់​ក្មេង​តូច ដែល​ឃុំ​ជាមួយ​ម្តាយ ចំនួន ៣៦០​កំប៉ុង​៕

អត្ត​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម