ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ៤៨មួយចំនួនរងការខូចខាតអំឡុងរដូវវស្សា អាជ្ញាធរកំពុងប្រឹងប្រែងជួសជុល និងសុំការយោគយល់ផង
កោះកុង ៖ កំណាត់ផ្លូវជាតិលេខ៤៨ក្នុងភូមិសាស្ត្រខេត្តកោះកុង ជួបប្រទះការខូចខាតខ្លាំងលំបាកធ្វើដំណើរចរាចរណ៍អំឡុងរដូវវស្សាឆ្នាំនេះ តែទោះយ៉ាងណាអាជ្ញាធរក៏សុំការយោគយល់ និងប្រឹងប្រែងជួសជុលថែទាំផងដែរ។
បូករួមទាំងគុណភាពផ្លូវហួសគុណភាពប្រើប្រាស់ផង និងអំឡុងរដូវភ្លៀងធ្លាក់ខ្លាំងលំបាកជួសជុលផងនោះទេ បានធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ចំណុចមួយចំនួនរងការខូចខាតខ្លាំងរហូតដល់អ្នកដំណើររអ៊ូរទាំ។

ចំពោះបញ្ហានេះដែរ ត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះបានចេញប្រកាសផ្ទាល់មាត់ថា លោកស្រីពិតជាយល់ពីរាល់ការលំបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរគ្រប់មជ្ឈដ្ឋានដែលឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តអំឡុងរដូវវស្សា។

រដ្ឋបាលខេត្តពុំមែនមិនខ្វាយខ្វល់នោះទេ ពោលគឺតែងសហការជាមួយតំណាងក្រុមហ៊ុនសាងសង់ផ្លូវនេះគ្រប់វេលា ដើម្បីពន្លឿនការថែទាំជួសជុល ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្រុមការងារជំនាញមិនអាចចុះជួសជុលបានភ្លាមៗនោះទេ។
ដូច្នេះលោកស្រីអភិបាលខេត្ត សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងកាលៈទេសៈនេះ។ ទន្ទឹមនេះ លោកស្រីក៏ស្នើសុំដល់អ្នកប្រើប្រាស់ផ្លូវ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបើកបរពេលស្ថានភាពរអិល។

កម្ពុជាថ្មីបានសុំព័ត៌មានបន្ថែមពីលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង រសៀលថ្ងៃទី២១ខែកញ្ញាថា ក្រុមហ៊ុនម៉ៅការសងសង់ផ្លូវជាតិលេខ៤៨បានផ្តោតការចិត្តទុកដាក់ខ្លាំងណាស់លើការជួសជុលថែទាំតាមកំណាត់ផ្លូវដែលខូចខាត។

ខណៈផ្លូវហួសសុពលភាពប្រើប្រាស់ និងពុំមានពេលវេលាល្អសម្រាប់ជួសជុលអំឡុងពេលភ្លៀងធ្លាក់ជោកជាំ។ តែទោះជាបែបណាក្តី លោក អន ដាវុធ សហការជំរុញធ្វើយ៉ាងណាឱ្យក្រុមការងារក្រុមហ៊ុន ពន្លឿនការត្រួតពិនិត្យ និងជួសជុលជាលក្ខណៈបណ្តោះអាសន្នទៅតាមចំណុចគីឡូខូចខាត ដើម្បីសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ជាពិសេសអ្នកទេសចរដែលមកលេងកម្សាន្តនៅខេត្តកោះកុង នារដូវបុណ្យភ្ជុំបិណ្ឌ៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល